Banner KNP Detail Top

ស្ត្រីម្នាក់បានរងរបួស និងផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងផ្ទះ បានរងការខូចខាត ដោយខ្សល់កន្ត្រាក់

ស្ត្រីម្នាក់បានរងរបួស និងផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងផ្ទះ បានរងការខូចខាត ដោយខ្សល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យៈ នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ត្រីម្នាក់បានរងរបួសនិងផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងផ្ទះបានរងការខូចខាតដោយខ្សល់កន្ត្រាក់ ដែលមានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់បោកកួចបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋសរុបចំនួន៣២ខ្នងរងការខូចខាតធ្ងន់ស្រាលនៅក្នុងភូមិចំនួន៣ និងមានស្ត្រី០១នាក់ បានរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ ខ្យល់កន្ត្រាក់បានបង្កឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់និងស្រាល សរុបចំនួន ៣២ខ្នង លើ០៣ភូមិ នៅសង្កាត់ម្កាក់ ក្នុងនោះ ភូមិម្កាក់របើកដំបូលចំនួន១២ខ្នង ហើយក្នុងនោះដំបូលផ្ទះបានប៉ើងធ្លាក់សង្កត់លើឈ្មោះ សុន សុផល ភេទស្រី អាយុ៣៩ឆ្នាំ បច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពម្កាក់។ ចំណែកនៅភូមិដូនឡីរបើកដំបូល០២ខ្នងនិងភូមិតាម៉ារបើកដំបូលចំនួន១៨ខ្នង ៕

អត្ថបទដែលជាប់ទាក់ទង