Banner KNP Detail Top

ករណីឆេះរថយន្តដឹកស្ករសមួយគ្រឿង នៅលើផ្លូវជាតិលេខ៥ ចំណុចស្ពានអូរសង្កែក្នុងឃុំតាពួង ស្រុកថ្មគោល

ករណីឆេះរថយន្តដឹកស្ករសមួយគ្រឿង នៅលើផ្លូវជាតិលេខ៥ ចំណុចស្ពានអូរសង្កែក្នុងឃុំតាពួង ស្រុកថ្មគោល

បាត់ដំបង៖ ស្រុកថ្មគោល តាមផ្លូវជាតិលេខ៥ នៅរសៀថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ករណីឆេះរថយន្តដឹកស្ករសមួយគ្រឿងកើតឡើងនៅលើផ្លូវជាតិលេខ៥ ចំណុចស្ពានអូរសង្កែក្នុងឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។

ប្រជាពលរដ្ឋនៅចំណុចកើតហេតុបានអោយដឹងថាករណីនេះអាចមកពីរថយន្តនេះដឹកលើសទម្ងន់ធ្វើឲ្យរថយន្តទាបពេកបណ្ដាលឱ្យស៊ីម៉ាំងអូសនិងផ្លូវជាតិបែកផ្កាភ្លើង ទើបបង្កឲ្យមានករណីឆេះកើតឡើង ភ្លាមៗនោះមានអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋជួយពន្លត់ទាន់វេលាក្រោយពីពន្លត់ហើយក៏ឃើញរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកថ្មគោលមកដល់ល្មម ៕

អត្ថបទដែលជាប់ទាក់ទង