លោក យឹម ស៊ីណន ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការធិការក្រសួងការងារ
លោក យឹម ស៊ីណន ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការធិការក្រសួងការងារ
ភ្នំពេញ: ការត្រាស់បង្គាប់តែងតាំង បានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គួររំលឹកថា លោក យឹម ស៊ីណន ជាអតីតប្រធានយុវជនអតីតគណបក្ស សង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកប្រឆាំងដ៏ខ្លាំងក្លាមួយចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។
នៅថ្ងៃទី២១ ខែមេសា កន្លងទៅ លោកបានសម្រេចចិត្តចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕