ពលរដ្ឋនិងអាជីវករស្នើសម្ដេចតេជោចាត់ក្រុមការងារចុះស៊ើបអង្កេតការដឹកនាំរបស់លោក សោមពិសិដ្ឋ និងស្នើសម្ដេចដូរចៅហ្វាយខេត្តចេញ
ពលរដ្ឋនិងអាជីវករស្នើសម្ដេចតេជោចាត់ក្រុមការងារចុះស៊ើបអង្កេតការដឹកនាំរបស់លោក សោមពិសិដ្ឋ និងស្នើសម្ដេចដូរចៅហ្វាយខេត្តចេញ
ប្រជាពលរដ្ឋនិងអាជីវករជាច្រើននៅក្នុងខេត្តកែប បានស្នើសម្ដេចតេជោចាត់ក្រុមការងារចុះស៊ើបអង្កេតការដឹកនាំរបស់លោកសោម ពិសិដ្ឋអភិបាលខេត្តកែប ហើយក៏ស្នើសុំសម្ដេចតេជោចំៗឱ្យដូរអភិបាលខេត្តរូបនេះចេញតែម្ដង ប្រជាពលរដ្ឋថាពីព្រោះចាប់តាំងពីលោកសោម ពិសិដ្ឋឡើងកាន់តំណែងមក លោកបានចាក់លុបឆ្នេរដែលធ្លាប់ភ្ញៀវទេសចរមកលេងជាច្រើនកន្លែងធ្វើជាកម្មសិទ្ធិរបស់ឯកជន ។
អាជីវករនៅផ្សារក្ដាមមួយរូបដែលបានប្រកបរបរនៅទីនោះយូរឆ្នាំមកហើយបានឱ្យដឹងថារវាងលោក សោម ពិសិដ្ឋ និងលោកកែន សត្ថាគឺពួកយើងគោរពស្រលាញ់លោក កែន សត្ថា ជាង ពីព្រោះលោកកែន សត្ថា បានដឹងពីទុក្ខធុរៈរបស់អាជីវករ និងប្រជាពលរដ្ឋជាក់ស្ដែង លោកកែន សត្ថា មិនដេញអាជីករហើយគ្មានដំណោះស្រាយនោះទេ តែអភិបាលខេត្តថ្មីនេះលោកសោម ពិសិដ្ឋ មិននបានយលទុក្ខធុររបស់ពួកគាត់ឡើយ ។
អាជីវកររូបនេះបាននិយាយថា នៅពេលលោក សោម ពិសិដ្ឋហៅអាជីវករទៅប្រជុំរកដំណោះស្រាយគឺគាត់មិនស្ដាប់មតិអាជីវករឡើយ ដោយនិយាយអាជីវករមួយក្ដាប់តូច លោកមិនខ្វល់ឡើយ ហើយលោកចង់ធ្វើអីក៏តាមអំពើចិត្តលោកដែរ ខណៈសម្ដេចឱ្យលោកមកគ្រប់គ្រងខេត្តកែប មកមើលថែពលរដ្ឋក្នុងខេត្តកែប តែបែរជាមិនខ្វល់ជាមួយពលរដ្ឋទៅវិញ ។
អាជីវករក្នុងខេត្តកែបទាំងអស់ អាចនិយាយបានថា១ពាន់នាក់មានត្រឹម១០នាក់ប៉ុណ្ណោះដែលស្រលាញ់ចូលចិត្តលោកសោម ពិសិដ្ឋ ហើយក្នុងចំណោម១០នាក់ក៏ជាអ្នកដែលស្និទ្ធនឹងលោកក៏ដូចជាអ្នកដែលទទួលបានផលប្រយោជន៍ពីលោក ក្រៅពីនោះគ្មានអ្នកណាគេចូលចិត្តចៅហ្វាយខេត្តនិងចៅហ្វាយក្រុងកែបនោះឡើយ ។
អ្នកស្រីអាជីវករមួយរូបសុំមិនបញ្ចេញឈ្មោះពីព្រោះតែខ្លាចមានការរំខានដល់ការរកស៊ីរបស់អ្នកស្រីឱ្យដឹងថា លោកសោម ពិសិដ្ឋទើបតែកាន់តំណែងជាអភិបាលខេត្តតែលោកសង់ផ្ទះធំ មានឡានទំនើបៗ ។
អ្នកស្រីបន្តថា អាជីវករដែលត្រូវជួលតូបប្រកបអាជីវកម្មត្រូវបង់លុយថ្លៃជួលតូបថ្លៃៗ តែដោយសារតែ យើងជាអាជីវករនិងធ្លាប់លក់ដូរនៅទីនេះយូរហើយ យើងមិនដឹងផ្លាស់ប្តូរទៅលក់នៅទីណាដូច្នេះហើយមានតែទ្រាំរកលុយមកបង់ថ្លៃឈ្នួលតូប ។
ក្រុមអាជីវករបង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកសោម ពិសិដ្ឋជាខ្លាំងណាស់ ដូច្នេះពួកគាត់មានតែស្នើសុំដល់សម្ដេចតេជោជួយដូរចៅហ្វាយខេត្តរូបនេះចេញផងដើម្បីឱ្យកូនចៅសម្ដេចបានរស់នៅសុខសាន្តនិងមិនមានការគាបសង្កត់បន្តទៀត ។
ក្រៅពីអាជីវករនៅក្នុងខេត្តនេះផ្ទាល់ វិនិយោគិនដែលចង់ចូលទៅកាន់ខេត្តកែបក៏បានលើកឡើងថាអភិបាលខេត្តរូបនេះហាក់មិនសម្រួលដល់ការវិនិយោគរបស់ពួកគេក្នុងតំបន់ដ៏មានសក្ដានុពលនេះដែរ ។ រាល់ការវិនិយោគគឺហាក់មានការគាបសង្កត់ និងធ្វើឱ្យសតិអារម្មណ៍អ្នកវិនិយោគរារែកចូលទៅកាន់តំបន់នោះ ។
កាលពីថ្ងៃទី១៥ មេសា ២០២៣ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានស្ដីបន្ទោសលោក ពិសិដ្ឋថាជាអភិបាលខេត្តដ៏ល្ងង់ ដែលបណ្ដោយឱ្យក្រុមហ៊ុនវិនិយោគយកលុយពីពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តរបស់ខ្លួន ហើយសម្ដេចបានបញ្ជាឱ្យដកចេញជាបន្ទាន់នូវកុងត្រូលយកភាស៊ីពីពលរដ្ឋជិះកាត់កែប ។ ចំណាត់ការនេះក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអាជីវករ ដោយរំពឹងថាភ្ញៀវទេសចរនឹងចូលមកកាន់ខេត្តកែបកាន់តែច្រើន ។