Banner KNP Detail Top

រឿង ធ្វើនំ អត់ម្សៅ ! ប៉ូលិស ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកហើយ…!

រឿង ធ្វើនំ អត់ម្សៅ ! ប៉ូលិស ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកហើយ…!

កំពត ៖ នាល្ងាចថ្ងៃទី២២ ខែមេសា ២០២៣នេះ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀត ធ្វើនំអត់ម្សៅ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ អាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ សរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀត ក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផង មុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ ។
ទីបំផុត ! ឧកញ៉ា ជា សារ៉ន ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត តាមបទបញ្ជាផ្ទាល់មាត់របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ចាត់ទុកថា, ឧកញ៉ា ជា សារ៉ន សំណាងហើយ អាជ្ញាធរខេត្ត ដោះស្រាយក្រៅប្រព័ន្ធតុលាការសិន កុំអី វ័ណ្ឌក រឿងព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា មានពលរដ្ឋជិត៦០០០គ្រួសារ អះអាងថា ឧកញ៉ា ជា សារ៉ន បោកប្រាស់លុយពួកគាត់សរុប រាប់លានដុល្លារ ដែលឧកញ៉ា ជា សារ៉ន យកទៅធ្វើ អ្នកមាន ទាំងប្រជាពលរដ្ឋ រកមុខ ខ្វះក្រោយ។
ប្រភពព័ត៌មានច្បាស់ការណ៍បាន អោយដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឧកញ៉ា ជា សារ៉ន ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត តាមបទបញ្ជាផ្ទាល់មាត់របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ជាលទ្ធផល អភិបាលខេត្តដោះស្រាយជូនប្រជាពលរដ្ឋ បានមួយកម្រិតច្រើន និងក៏សូមអបអរសាទរជូនចំពោះពុកម៉ែបងប្អូនទាំងអស់សម្រាប់
ដំណោះស្រាយរបស់ លោកអភិបាលខេត្តជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប នាព្រឹកមិញនេះ ទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។
២. អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។
៣. អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។
៤. ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។
៥. ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ៕

អត្ថបទដែលជាប់ទាក់ទង