លោកស្រី ឱ វណ្ណឌីន ៖ សូមកុំឱ្យបន្តចែកចាយព័ត៌មានមិនពិត ករណីផ្សព្វផ្សាយពីវិធានការសុខាភិបាល ពេលសីតុណ្ហភាពកើនដល់ ៤០-៥០អង្សាសេ
លោកស្រី ឱ វណ្ណឌីន ៖ សូមកុំឱ្យបន្តចែកចាយព័ត៌មានមិនពិត ករណីផ្សព្វផ្សាយពីវិធានការសុខាភិបាល ពេលសីតុណ្ហភាពកើនដល់ ៤០-៥០អង្សាសេ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោល នូវព័ត៌មានមិនពិត ដែលលើកឡើងពីវិធានការសុខាភិបាលមួយចំនួន នៅពេលអាកាសធាតុកើនដល់ ៤០-៥០អង្សាសេ ដែលត្រូវបានគេផ្ញើតៗគ្នាក្នុងបណ្តាញសង្គម។
លោកស្រីបានស្នើសុំឱ្យបញ្ឈប់ចែកចាយព័ត៌មាននេះតទៅទៀត ខណៈក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅកាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូន មេត្តាកុំចែកចាយបន្តនូវព័ត៍មានមិនត្រឹមត្រូវនេះ។ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅកាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រួចមកហេីយដូចដែលមានភ្ជាប់ជូននៅខាងលើ សូមអរគុណ»៕