Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
ជំនួបសំណេះសំណាល បានធ្វើឡើងសាលមហោស្រពកោះពេជ្រ។ ជំនួបសំណេះសំណាលធ្វើឡើង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដោយគណៈចលនាសហជីព គណៈកម្មការដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសហជីព និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានលើកបង្ហាញរបាយការណ៍មួយចំនួនពាក់ព័ន្ធការងារកសាងសមាជិកបក្សនៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា។
បើតាមលោកបណ្ឌិត អ៉ិត សំហេង បានឱ្យដឹងថា សមាជិកបក្សប្រជាជនកម្ពុជា នៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា ត្រូវបានកសាង និងពង្រីកជាបន្តបន្ទាប់ ជាមួយការគាំទ្រយ៉ាងខ្លាំងក្លាលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលបានជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ហើយតែងផ្តល់ការគាំទ្រ និងទំនុកចិត្តឱ្យបក្សដឹកនាំប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង