Banner KNP Detail Top

មួយគ្រួសារ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួស ដោយសារឆ្លងចរន្តអគ្គិសនី ជាមួយគ្រែដែក

មួយគ្រួសារ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួស ដោយសារឆ្លងចរន្តអគ្គិសនី ជាមួយគ្រែដែក


កំពង់ស្ពឺៈ ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចការដ្ឋានកាយបក់បូបខ្សាច់ (យីហោ ចាន់ មានហេង បឹងព្រៃអង្គរ) ភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
មនុស្សបីនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ និងម្នាក់ទៀត រងរបួស ដោយសារឆ្លងចរន្តអគ្គិសនី ជាមួយគ្រែដែក។
ជនរងគ្រោះដែលស្លាប់បីនាក់នោះ រួមមានៈ ១.ឈ្មោះ ប៊ុត វុទ្ធី អាយុ ៤៣ ឆ្នាំ ត្រូវជាប្តី មុខរបរ អ្នកកាន់ម៉ាស៊ីន បូមខ្សាច់ , ២.ឈ្មោះ ជីប សុខុន អាយុ ៤២ ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរមេចុងភៅ , ៣.ឈ្មោះ សេង ធីប អាយុ ១១ ឆ្នាំ ត្រូវជាកូនស្រី ។ ចំណែកឈ្មោះ សេង សុខម៉េង អាយុ ៨ឆ្នាំ ត្រូវជាកូនប្រុស រងរបួសដៃ និងពកក្បាល។
មូលហេតុបណ្តាលឲ្យឆក់ មកពីខ្សែភ្លើងរលាត់ ហើយមានភ្លៀងឆ្លងចរន្ត ជាមួយគ្រែដែក ។ សពជនរងគ្រោះ នេះ មានទីលំនៅ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ច បានប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង