Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម

ខេត្តស្វាយរៀង: នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចហាងម្លប់កាស្យា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
សង្ស័យមានឈ្មោះ ស៊ុ ចាន់ អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្រស្វាយរៀង។
ជនសង្ស័យនេះ ជាប់ពាក់ព័ន្ធនឹងករណីលួចនិងទទួលផលចោរកម្មប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
នៅវេលាម៉ោង១១ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣នៅចំណុចហាងម្លប់កាស្យា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ស៊ុ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលជាប់ទាក់ទិនក្នុងករណីលួចនិងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ កន្ត្រកម៉ូតូចំនួន០៨, មួកសុវត្ថិភាពចំនួន០៦, ម៉ាស៊ីនបាញ់ខ្យល់ចំនួន០១គ្រឿង, ផ្លាកលេខម៉ូតូចំនួន០១ (តាកែវ ១AB-៤៤០៤), កាងក្រោយម៉ូតូចំនួន០១, សៀវភៅធនាម៉ូតូរបស់ក្រុមហ៊ុនហុងដាចំនួន០៧ក្បាល, សោធ្វើម៉ូតូចំនួន០៤កញ្ចប់,ម៉ូទ័រកិបផ្លាកលេខ០១គ្រឿង, គ្រឿងកិបស្លាកលេខ០១ឈុត, ផ្លែម៉ូទ័រកាត់ចំនួន០៤, សោដោះ១០គ្រាប់, ខ្សែរឹតពណ៌ខ្មៅ០១ថង់, ញញូរចំនួន០៣, កញ្ចក់ម៉ូតូចំនួន០៣, ធុងលាយថ្នាំចំនួន០២, ទួណឺវីស០១, សោម៉ូតូ០១,ខ្លាញ់គោ០១កំប៉ុងនិងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១G-៩៥៤៩ ៕

អត្ថបទដែលជាប់ទាក់ទង