Banner KNP Detail Top

រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង រេចង្កូតបុករះសំយាបផ្ទះ២ផ្ទះ បណ្តាលឲ្

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង រេចង្កូតបុករះសំយាបផ្ទះ២ផ្ទះ បណ្តាលឲ្យរបួសមនុស្សម្នាក់ និងខូចខាត ទ្រព្យមួយចំនួន

បន្ទាយមានជ័យៈ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូង ផ្សារបន្ទាយនាង ក្នុងភូមិ/ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងបង្ករដោយខ្លួនឯង ដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ប្រភេទដឹកទំនិញធុនធំ ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 3C-9244 និងសឺម៉ីរ៉ម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1493 នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ។
រថយន្តធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរ តបានងោកងុយមួយភាំង ធ្វើឱ្យរថយនរេចង្កួតមកខាងស្តាំ បណ្តាលឲ្យបុករះសំយ៉ាបផ្ទះមុខ និងរបងផ្ទះពលរដ្ឋ បង្កគ្រោះថ្នាក់ ហើយទៅមុខលែងរួច។ គ្រោះថ្នាក់នេះ បង្កការខូចខាត គឺ ១-ឈ្មោះសុខ ផល ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកបើកបររថយន្ត រងរបួសស្រាល ។ ឯផ្នែកសម្ភារ រថយន្តខូចខាតធ្ងន់ មួយគ្រឿង , ស្លាកយីហោកាត់ដេរ ១ផ្ទាំង , របងថ្មមុខផ្ទះ២ប្រឡោះ ប្រវែង ៤,៥០ ម៉ែត្រ សំយាបមុខផ្ទះមុខ ផ្ទះ៦ម៉ែត្រ គុណនឹង ៥ ម៉ែត្រ , ស្លាកយីហោ ទ្រូម៉ានី១ផ្ទាំង , ការ៉ូឡា, របងដែកមុខផ្ទះ និង បែកទុយោទឹកស្អាត។
ការខូចខាតសម្ភារៈនេះ ផ្ទះពីរម្ចាស់នោះ ១-ឈ្មោះ ថៃ ជួយ ភេទប្រុស អាយុ៤០ឆ្នាំ និង ទី២-ឈ្មោះ ហួន ធឿង ភេទប្រុស អាយុ៧៤ឆ្នាំ នៅភូមិបន្ទាយនាង។
មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកតៃកុង បើករថយន្ត ក្នុងល្បឿនលឿន ក្នុងទីប្រជុំជន ។ ចំពោះ សំណងខូចខាតផ្ទះ និងទ្រព្យសម្បត្តិ នៃម្ចាស់ទាំងពីរផ្ទះ គឺភាគីបង្ក និងភាគីរងគ្រោះ បានទាក់ទងគ្នា ដើម្បីសងទូទាត់៕

អត្ថបទដែលជាប់ទាក់ទង