Banner KNP Detail Top

បុរសម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិនបែកក្បាល ស្លាប់ភ្លាមៗមួយរំពេច

បុរសម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិនបែកក្បាល ស្លាប់ភ្លាមៗមួយរំពេច

ខេត្តបន្ទាយមានជ័យៈ នៅ ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣ បុរសម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិនបែកក្បាលស្លាប់ភ្លាមមួយរំពេច នៅចំណុចមុខផ្សារក5 ស្ថិតក្នុងភូមិទំនប់ក5 សង្កាត់-ក្រុងប៉ោយប៉ែត។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡៃ អស្នា ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AD-4621 មកឈប់ចតទុកក្បែររបងស័ង្កសី រួចដើរឆ្លងផ្លូវហើយត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-3148 បើកបរពីជើងទៅត្បូង បុកកិនស្លាប់តែម្តង (អ្នកបើករថយន្តរត់គេចបាត់)។
ប្រពន្ធជនរងគ្រោះ បានអោយដឹងថា ប្តីរបស់គាត់បានសុំលុយគាត់ចំនួន20,000៛( ពីរម៉ឺនរៀល) ដើម្បីទិញថ្នាំលេបសម្លាប់ខ្លួន តែគាត់មិនឱ្យ ពេលនោះប្តីគាត់ក៏ទាញម៉ូតូជិះចេញដោយមិនដឹងជាទៅណាទេ។ ក្រោយមកក៏បានដំណឹងថា ប្ដីរបស់គាត់ត្រូវរថយន្តកិនស្លាប់។
នៅកន្លែងកើតហេតុ គេឃើញមានមន្ត្រីនគរបាលចរាចរណ៍ចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុរួចរាល់បានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង