Banner KNP Detail Top

ផ្ទះប្រជាលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្កភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ផ្ទះប្រជាលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្កភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះមានឈ្មោះឆាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរបេីកបររថយន្ត ។ ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ខាងលេីសង់អំពីលេីប្រក់ឃ្បឿង ។
មុនពេលកេីតហេតុខណៈម្ចាស់ដេីរទៅផ្សារដែលនៅក្បែរនោះបានបន្តិចស្រាប់តែឃេីញមានផ្សែងលាយឡំអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះខាងលេីភ្លាមនោះប្រជាពលរដ្ឋនាំគ្នាជួយដងទឹកជៈពន្លត់តែមិនអាចគ្រប់គ្រងបានដោយសារតែអណ្តាតភ្លេីងកាន់តែឆាបឆេះខ្លាំងឡេីងៗទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍ភ្លាមៗ។
ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន៤គ្រឿង ហេីយអគ្គិភ័យក៏បានរលត់ទៅវិញដោយលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង តែមិនមានមនុស្សរងរបួសនោះទេ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង