Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការគួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការគួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការគួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន កុសល ត្រូវបានលោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន សម្របសម្រួល និងនាំទៅជួបសម្តេចតេជោដោយផ្ទាល់នៅគេហដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ អនុញ្ញាតឱ្យលោក ហ៊ុន កុសល ចូលជួបសម្តែងការគួរសមប្រមាណជាង២ម៉ោង បន្ទាប់ពីលោក ហ៊ុន កុសល សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃអាទិត្យនេះ។
សូមរំលឹកថា លោក ហ៊ុន កុសល គឺជាអតីតសកម្មជនគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហើយក៏ជាអ្នកតែងតែរិះគន់ និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ និងឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលប្រមាណ៣១ថ្ងៃ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២២ ខែមេសា។ មួយថ្ងៃបន្ទាប់លោក ក៏បានសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
ក្នុងវីដេអូសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក ហ៊ុន កុសល បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួននាពេលកន្លងទៅ ហើយក៏បានថ្លែងអរគុណសម្តេចតេជោ ដែលបានអភ័យជូនរូបលោក៕

អត្ថបទដែលជាប់ទាក់ទង