Banner KNP Detail Top

សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញជាអធិបតី ក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរី

សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញជាអធិបតី ក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរី


ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមេសា២០២៣នេះ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរី ដែលមានតម្លៃជាង១លានដុល្លារដែលស្តិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ព្រះវិហារនិងសមិទ្ធផលទាំងឡាយនៅ ក្នុងវត្តព្រះបារមីវង្គតបុរីគឺជាកេរមរតកដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិ សភោគាធិបតី ហ៊ុន នាងនិងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតានិងមាតាបង្កើ តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
សព្វថ្ងៃនេះវត្តព្រះបារមីវង្កតបុរីមានទី តាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។វត្តនេះមានផ្ទៃដីទំហំសរុបប្រមាណ ១៨,៧៩០ ម៉ែត្រក្រឡាមានព្រះសង្ឃគង់អាស្រ័យ ២៤ អង្គត្រូវបានដឹកនាំដោយព្រះចៅអធិការចំនួន៣អង្គហើយ ។ ព្រះចៅអធិការនាពេលបច្ចុប្បន្នមានព្រះនា មព្រះសាក្យវង្ស ស៊ីម សារ៉ាន។

ចំពោះសមិទ្ធផលក្នុងវត្តដែលធ្វើបុណ្យឆ្លង នាពេលនេះរួមមាន៖ព្រះវិហារថ្មីមានទទឹង ២៥.៣៣ម៉ែត្របណ្តោយប្រវែង ៥៩.៧៨ ម៉ែត្រនិងមានកម្ពស់ ៤២.៤៥ម៉ែត្រត្រូវបានបញ្ចុះបឋមសិ លាសាងសង់កាលពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៦និងបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ដោយចំណាបច្ច័យកសាងចំនួន ៨៨២, ៣៥១ដុល្លារ។
ក្រៅពីព្រះវិហារថ្មីហើយនោះក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដែលត្រូវបានកសាងឡើងក្នុងវត្តបារមីវង្កតបុរីរួមមាន៖រៀបចំប្រព័ន្ធភ្លើងក្នុងព្រះវិហារគូរគំនូរក្នុងព្រះវិហារនិងទ្វារជួសជុលដងទង់ឡើងវិញសាងសង់ព្រះពុទ្ធរូបស្ពាន់និងបាល្ល័ង្កសាងសង់បន្ទប់ទឹកនិងរៀបចំស ម្អាតកែលម្អសោភ័ណភាពវត្តទាំងមូលចំ ណាយបច្ច័យសាងសង់សរុប១,០០២, ៣០១ ដុ ល្លារអាមេរិក។
វត្តព្រះបារមីវង្កតបុរីហៅវត្តទួលក្រសាំងកា លដើមឡើយគឺជាទីទួលដែលសម្បូរទៅដោ យដើមក្រសាំងតូចធំហើយនៅរដូវវស្សាទី ទួលនេះមិនលិចទឹកនោះទេ ។ លុះក្នុងសម័ យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៥ទីទួលនេះបានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តក ណ្តាលនិងខេត្តកំពង់ស្ពឺព្រមទាំងការនិមន្ត ភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះ ពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាព លរដ្ឋនាពេលនោះបានផ្តើមគំនិតរៀបចំទីទួលនេះឱ្យមានសាលាឆទានមួយដែ លមានឈ្មោះថា «សាលាឆទានទួលក្រសាំង»ក្នុងឆ្នាំ១៩ ៧៣។ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ប៉ុ លពតទីតាំងនេះត្រូវបានបំផ្លិចបំផ្លាញចោ លនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុ ណ្ណោះ ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនាត្រូវបានបើកឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ក្នុងនោះវត្តព្រះបារ មីវង្កតបុរីក៏ត្រូវបានបើកឱ្យប្រតិបត្តិឡើងវិញជាលក្ខណៈសាលាឆទានក្នុងឆ្នាំ ១៩៨២ និងបានបង្កើតជាវត្តក្នុងឆ្នាំ ១៩៨៩ ។ បើគិតពីពេលកកើតសាលាឆទានដំបូងរហូតមដល់ ពេលបច្ចុប្បន្នទីតាំងនេះបានក្លាយជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសលរយៈពេល៤០ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង