Banner KNP Detail Top

នៅរដូវវស្សា ឆ្នាំ២០២៣ នឹងចូលមកដល់ នៅសប្តាហ៍ទី២ នៃខែឧសភា យឺតជាង ឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀង ពីតិច ទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយ

នៅរដូវវស្សា ឆ្នាំ២០២៣ នឹងចូលមកដល់ នៅសប្តាហ៍ទី២ នៃខែឧសភា យឺតជាង ឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀង ពីតិច ទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយ

ភ្នំពេញ៖ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។ សេចក្តីប្រកាស បន្តថា នៅក្នុងដើមរដូវវស្សានេះ នឹងអាចមានការកើតឡើងជាញឹកញាប់ជាយថា ហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច។
សេចក្តីប្រកាស បន្តថា ពាក់កណ្តាលរដូវវស្សា គឺចាប់ពីខេសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយនឹងលក្ខណៈភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ មិនជាប្រព័ន្ធ។ កម្រិតទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណពី ២០% ទៅ ៣០%។ នៅពាក់កណ្តាលរដូវវស្សាខាងមុខនេះ ក៏នឹងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាបង្គួរផងដែរ។
សេចក្តីប្រកាស បន្តថា រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម និងកន្លែងខ្លះ អាចមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សានេះ ក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច ក្នុងកម្រិតជាមធ្យមផងដែរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសថា នៅក្នុងរដូវវស្សា ឆ្នាំ២០២៣ នេះ កម្ពុជាយើង នឹងប្រឈមខ្លាំងនូវកូនរដូវប្រាំង ដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។
ដោយឡែក ពីស្ថានភាពព្យុះ ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅក្នុងឆ្នាំ២០២៣ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៤-២៦ ព្យុះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានព្យុះខ្លះ កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង