Banner KNP Detail Top

បុរសចំណាស់ម្នាក់ ស្លាប់ភ្លាមនៅកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត ជិះលឿនជ្រុលបុក ចំណែកភាគីបង្ករងរបួសធ្ងន់

បុរសចំណាស់ម្នាក់ ស្លាប់ភ្លាមនៅកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត ជិះលឿនជ្រុលបុក ចំណែកភាគីបង្ករងរបួសធ្ងន់

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ក្រុម២ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះម្នាក់បានស្លាប់មានឈ្មោះ សុខ គង់ ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ក្បែរកន្លែងកើតហេតុ ។ ជនរងគ្រោះជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-1461 ជាមធ្យោបាយ ។
ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ អឿន ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ សៅលែន ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-1161 ជាមធ្យោបាយ ។
នៅមុនកើតហេតុ ជនរងគ្រោះខាង ជិះម៉ូតូធូដេចេញពីផ្ទះនៅក្បែរនោះឆ្លងផ្លូវពីលិចទៅកើត ក្នុងបំណងរកទិញទឹកកក មិនទាន់ឆ្លងផុតផង ស្រាប់តែភាគីខាងម៉ូតូហុងដាឌ្រីម ជិះពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ជ្រុលបុកពេញទំហឹង បណ្តាលឲ្យ ស្លាប់ម្នាក់នៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយកើតហេតុត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យស្លាកស្នាមរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្បែរនោះ ។ ម៉ូតូទាំង២គ្រឿង ត្រូវបានការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង