បុរសម្នាក់ ជាយោធា បានបាញ់ធ្វើអត្តឃាតខ្លួនឯងយប់មិញនេះ ឥឡូវនេះស្លាប់បាត់បង់អាយុជីវិតហើយ
បុរសម្នាក់ ជាយោធា បានបាញ់ធ្វើអត្តឃាតខ្លួនឯងយប់មិញនេះ ឥឡូវនេះស្លាប់បាត់បង់អាយុជីវិតហើយ
ភ្នំពេញ ៖ បុរសម្នាក់ បាញ់ខ្លួនឯង ឈ្មោះ តេង ឃាង ភេទប្រុស អាយុ៤២ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅកន្លែងកើតហេតុ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
មានស្រុកកំណើត ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
មូលហេតុមកពីទំនាស់សម្តីជាមួយបងថ្លៃ រឿងផឹកសុីបោកកែវ ត្រូវបានបងថ្លៃអប់រំ និយាយដដែលៗ ខឹងពេកចេញមកក្រៅ ដកកាំភ្លើងបាញ់តែម្តង ។ មន្ត្រីយោធាម្នាក់ផឹកស៊ីជាមួយក្រុមគ្រួសារ ខឹងជាមួយនឹងបងថ្លៃ ណែនាំរឿងបោកកែវ និយាយដដែលៗសាំពេក ក៏ដើរទៅយកកាំភ្លើងពីបន្ទាយមកបាញ់ខ្លួនឯង ដេកដួលនៅក្នុងថ្លុកឈាម ។ កាលពី យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះម្តាយក្មេក ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ នៅវត្តអង្គតាមិញ មានកម្មវិធីស្រង់ព្រះ និងបាញ់ទឹកលេងកម្សាន្ត ហើយក្រុមគ្រួសារខាងជនរងគ្រោះក៏ទៅចូលរួមលេងបាញ់ទឹកនៅពេលថ្ងៃផងដែរ រហូតដល់យប់ទើបមានការផឹកស៊ីជួបជុំជាមួយឪពុកក្មេក បងថ្លៃ និងបងប្អូនជិតខាងប្រមាណ៥ទៅ៦នាក់។ បន្ទាប់មកជនរងគ្រោះបានទាស់ពាក្យសម្ដីជាមួយបងថ្លៃដែលមានវ័យប្អូនជាងខ្លួន ហើយក៏បោកកែវនៅកន្លែងផឹកស៊ីផ្ទះម្តាយក្មេកតែម្តង។ ពេលនោះបងថ្លៃនិយាយណែនាំជនរងគ្រោះកុំអោយផឹកស៊ីបោកកែវដូចអញ្ចឹងទៀត តែការណែនាំជាច្រើនលើកជាច្រើនសា ធ្វើឲ្យជនរងគ្រោះខឹងក៏ជិះម៉ូតូចេញពីកន្លែងផឹកស៊ីនៅផ្ទះម្តាយក្មេក ទៅក្នុងបន្ទាយរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុបាត់។
មួយសន្ទុះក្រោយមក ជនរងគ្រោះត្រឡប់មកពីបន្ទាយវិញ បានលាឪពុកម្តាយក្មេក រួចដើរចេញពីផ្ទះមកខាងក្រៅ ហើយក៏ដកកាំភ្លើងខ្លីពណ៌ខ្មៅពីចង្កេះបាញ់ទៅលើចំនួន២គ្រាប់ បន្ទាប់មកបាញ់ខ្លួនឯងពីចង្ការខាងស្តាំធ្លាយទៅគុម្ពត្រចៀកខាងឆ្វេង បណ្តាលឲ្យដេកដួលនៅក្នុងថ្លុកឈាមរងរបួសធ្ងន់ធ្ងរតែម្តង។ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ (លោកសង្ឃ) ៕