Banner KNP Detail Top

ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងថា ក្នុងរដូវវស្សានេះ មានភ្លៀងតិច និងបាតុភូតខ្យល់កន្ត្រាក់កើតមានច្រើន

ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងថា ក្នុងរដូវវស្សានេះ មានភ្លៀងតិច និងបាតុភូតខ្យល់កន្ត្រាក់កើតមានច្រើន

ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងថាប្រទេសកម្ពុជាពីពេលនេះរហូតដល់ខែវិច្ឆិកាអាចរងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ(El Nino)រហូតដល់ពី៧០ទៅ៨០ភាគរយធ្វើឱ្យបរិមាណទឹកភ្លៀងក្នុងរដូវវស្សាធ្លាក់ទាបជាងកម្រិតមធ្យមច្រើនឆ្នាំពី២០ទៅ៣០ភាគរយនិងមានកូនរដូវប្រាំងកើតឡើងធ្ងន់ធ្ងរនៅក្នុងខែកក្កដានិងខែសីហា ឯបាតុភូតផ្គររន្ទះក៏កើតមានញឹកញាប់ដែរ។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកលឹម គានហោ រដ្ឋនមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣ បានសរសេរថាស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកបានបង្ហាញឲ្យឃើញថាក្នុងឆ្នាំ២០២៣នេះព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភារហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ(El Nino)ក្តៅ៦០ភាគរយនិងបាតុភូតអែនសូ(Neutral)មាន៤០ភាគរយ(បាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូEl Nino និងឡានីណា La Nina)។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូអាចនឹងកើនឡើងដល់៧០ភាគរយទៅ៨០ភាគរយនិងបាតុភូតអែនសូថយមកនៅពី២០ទៅ៣០ភាគរយ ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា រដូវវស្សាឆ្នាំ២០២៣នឹងចូលមកដល់នៅសប្តាហ៍ទី២នៃខែឧសភាយឺតជាងឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យមនិងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អទេគឺយោងទៅតាមស្ថានភាពជាក់ស្តែងនៃចលនាខ្យល់និងកំដៅ(Thermal Low)ភ្លៀងភាគច្រើនធ្លាក់តាមកន្លែងនិងដោយផ្ទាល់(Localize rain)មិនមានបាតុភូតពីខាងក្រៅ។កម្រិតទឹកភ្លៀងមានតិចជាងមធ្យមភាគច្រើនឆ្នាំប្រមាណពី២០ទៅទៅ៣០ភាគរយ។នៅដើមរដូវវស្សាមានការកើតឡើងជាញឹកញាប់នូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall)។
នៅពាក់កណ្តាលរដូវវស្សាចាប់ពីខែសីហាដល់ខែកញ្ញាអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យមនិងផ្នែកខ្លះបង្គូរ ជាមួយនឹងភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់(Localize rain)មិនជាប្រព័ន្ធ។កម្រិតទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណជាពី២០ទៅ៣០ភាគរយ។នៅពាក់កណ្តាលរដូវវស្សាអបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់(Thunderstorm)នៅបន្តកើតមានកម្រិតបង្គួរ។នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះប្រឈមខ្លាំងនឹងកូនរដូវប្រាំងដែលអាចកើតឡើងដោយអូសបន្លាយចាប់ពីដើមខែកក្កដារហូតដល់ដើមខែសីហា ។
រដូវវស្សាឆ្នាំ២០២៣អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១នៃខែវិច្ឆិកាជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីខ្យោយទៅមធ្យមនិងកន្លែងខ្លះអាចនឹងមិនទទួលបានភ្លៀង។នៅចុងរដូវវស្សាមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់និងខ្យល់គួច (Gust wind និងSquall)ក្នុងកម្រិតជាមធ្យម ពិសេសនៅតំបន់មាត់សមុទ្រនិងតំបន់ជាប់ទន្លេ។នៅក្នុងឆ្នាំ២០២៣នេះព្យុះអាចនឹងកើតមានក្នុងរង្វង់ពី២៤ទៅ២៦នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនិងនៅក្នុងសមុទ្រចិនខាងត្បូង។

លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកដោយយោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍និងជម្រាបជូនខាងលើបានអំពាវនាវឱ្យបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក៕

អត្ថបទដែលជាប់ទាក់ទង