យុវជនមួយក្រុមមានគ្នាជាច្រើននាក់ ជិះម៉ូតូចំនួន១០គ្រឿង បានមកព្រួតវាយទៅលើយុវជនប្រុសស្រីចំនួន៣នាក់ បណ្ដាលឲ្យ
យុវជនមួយក្រុមមានគ្នាជាច្រើននាក់ ជិះម៉ូតូចំនួន១០គ្រឿង បានមកព្រួតវាយទៅលើយុវជនប្រុសស្រីចំនួន៣នាក់ បណ្ដាលឲ្យយុវតីម្នាក់ រងរបួសស្នាមពេញមុខ និង.ក
ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចម្ដុំច្រាំងបាក់ ផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
នៅមុនពេលកើតហេតុ រូបនាង និងមិត្តភ័ក្តប្រុសៗជាច្រើននាក់ទៀតនាំគ្នាជិះម៉ូតូទៅអង្គុយលេងនៅផ្លូវបេតុង ម្ដុំស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដោយមិនបានឈ្លោះប្រកែកជាមួយអ្នកណានោះទេ។ លុះពេលជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានយុវជនប្រុសស្រីមួយក្រុម ជិះម៉ូតូប្រមាណជិត១០គ្រឿង មកឆាបពួកគាត់ ទើបពួកគាត់ស្រែកអោយ។
យុវតីរងគ្រោះបន្តថា ស្របពេលនោះ ក្រុមយុវជនប្រុសស្រីទាំងនោះ ក៏ជិះម៉ូតូបត់ត្រឡប់មកវិញ រួចចូលមកសួរនាំពួកគាត់ ហើយក៏បានសម្របសម្រួលគ្នាវិញ ដោយលើកដៃសំពះសុំទោស រួចក៏នាំគ្នាជិះម៉ូតូមកផ្ទះរៀងៗខ្លួនតទៅ។ លុះធ្វើដំណើរមកដល់ចំណុចម្ដុំច្រាំងបាក់ កន្លែងកើតហេតុ ស្រាប់តែក្រុមយុវជនទាំងនោះចាំស្ទាក់ផ្លូវ រួចចុះទៅព្រួតវា.យពួកគាត់ (ប្រុសស្រី៣នាក់រងគ្រោះខាងលើ) បណ្ដាលឲ្យរូបនាង (យុវតីរងគ្រោះ) រងរបួសស្នាមពេញមុខ និង.ក ហើយពេលនោះជនទាំងនេះក៏ឆ្លៀតឱកាសលួចទូរស័ព្ទ IPHONE-X របស់នាងដែលទុកក្នុងកាបូបទៀត បន្ទាប់មកក្រុមយុវជនទាំងនោះក៏នាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបាននាំសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលច្បារអំពៅទី២ រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ចុះទៅកន្លែងផ្សារបន្លែ ដើម្បីរកក្រុមមុខជនសង្ស័យដែលវាយមកលើខ្លួន ប៉ុន្តែដោយសារតែជនរងគ្រោះមិនច្បាស់លាស់ ទើបសមត្ថកិច្ចឲ្យគាត់ទៅដាក់ពាក្យប្ដឹងសិន ដើម្បីរង់ចាំធ្វើការស្រាវជ្រាវសិន៕