Banner KNP Detail Top

បុរសម្នាក់ ចងខ្សែចុះក្នុងអណ្តូង ដើម្បីពិនិត្យមើលទឹក ដែលធុំក្លិនស្អុយ គ្រោះអកុសល្យថប់ដង្ហើមស្លាប់ បុរសម្នាក់ទៀត ចុះទៅក្នុងគោលបំណងជួយសង្គ្រោះ បណ្តាលអោយថប់ដង្ហើមសន្លប់

បុរសម្នាក់ ចងខ្សែចុះក្នុងអណ្តូង ដើម្បីពិនិត្យមើលទឹក ដែលធុំក្លិនស្អុយ គ្រោះអកុសល្យថប់ដង្ហើមស្លាប់ បុរសម្នាក់ទៀត ចុះទៅក្នុងគោលបំណងជួយសង្គ្រោះ បណ្តាលអោយថប់ដង្ហើមសន្លប់

ខេត្តកំពង់ធំ ៖ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តសាសនៈរង្សី ហៅវត្តសំរោង ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជនរងគ្រោះខាងលើ ទី១-ឈ្មោះ មេន មីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុបាន(ស្លាប់) និងទី២-ឈ្មោះ សឿន សៀត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបកសិករ នៅភូមិឃុំកើតហេតុ រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
បើតាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីឈ្មោះប៊ន ឃ្លី ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាជនភូមិសំរោង ឃុំសាមគ្គី ថា អណ្ដូងទឹកក្នុងវត្តដែលប្រើប្រាស់រាល់ថ្ងៃមានក្លិនស្អុយប្រើមិនកើត ក៏ចង់ដឹងអំពីមូលហេតុនេះ ។

ពេលនោះ ជនរងគ្រោះឈ្មោះ មេន មីត ក៏បានយកខ្សែចង ហើយសម្រូតខ្លួនចុះទៅក្នុងអណ្តូង ចំណែកឯឈ្មោះ សឿន សៀត នៅឈរចាំមាត់អណ្ដូងខាងលើ នៅពេលដែលជនរងគ្រោះចុះទៅមិនទាន់ដល់ទឹកផង ក៏ស្រែកបានប្រាប់ថា មានសភាពថប់ដង្ហើមខ្លាំងណាស់ ស្រែកប្រាប់រួច ភ្លាមនោះស្រាប់តែរបូតដៃដែលតោងខ្សែរធ្លាក់ចូលទៅក្នុងទឹកអណ្តូងលិចបាត់តែម្ដង ។
ឃើញដូច្នេះ ឈ្មោះសឿន សៀត បានហៅគេឲ្យជួយ និងបានចុះជួយស្រង់ជនរងគ្រោះ ខណៈពេលនោះ ចុះទៅពុំទាន់ដល់ទឹកផងស្រាប់តែថប់ដង្ហើមរកសន្លប់ ហើយក៏ត្រូវបានអ្នកភូមិជួយទាញយកមកខាងលើវិញទាន់ពេល និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ។
ចំណែកព្រះតេជគុន ហោ ហួង ជាព្រះសង្ឃគង់នៅវត្តសំរោងបានមានសង្ឃដីការថា ជនរងគ្រោះបានចុះអណ្ដូងនេះ ដើម្បីចង់ដឹងពីមូលហេតុដែលទឹកនៅក្នុងអណ្តូងមានក្លិនស្អុយប្រើមិនកើត ។
នៅពេលនោះ ជនរងគ្រោះចុះដល់ពាក់កណ្ដាលអណ្ដូង ធ្វើឱ្យជនរងគ្រោះថប់ដង្ហើមសន្លប់ធ្លាក់ចូលក្នុងទឹក ឃើញដូច្នោះ ឈ្មោះ សឿន សៀត ដែលនៅក្បែរនោះចុះទៅជួយស្រង់ ចុះទៅមិនទាន់ដល់ទឹកផង ក៏បានថប់ដង្ហើមរកសន្លប់ម្នាក់ទៀត ប៉ុន្តែត្រូវបានបងប្អូនក្នុងភូមិជួយទាន់ពេល ចំណែកឈ្មោះ មេន មីត បានដាច់ខ្យល់ស្លា.ប់នៅក្នុងអណ្ដូង ហើយបងប្អូនអ្នកភូមិក៏ជួយស្រង់មកលើគោក។
យោងតាមការត្រួតពិនិត្យ សាកសពជនរងគ្រោះត្រូវបានសាច់ញាតិស្រង់ចេញពីក្នុងអណ្ដូងមកលើគោក ស.ពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ គឺស្លាប់ដោយសារថប់ដង្ហើយ(ខ្វះខ្យល់អុកស៊ីហ្សែន) ៕

អត្ថបទដែលជាប់ទាក់ទង