Banner KNP Detail Top

បុរសម្នាក់ បើករថយន្តព្រូសបុក របាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត

បុរសម្នាក់ បើករថយន្តព្រូសបុក របាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត


ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យគងជាប់រងការខូចខាតយ៉ាងដំណំ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BF 8101 ធ្វេីណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងហោះឡេីងគងជាប់បណ្តាលឲ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង