ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺ និងបដិសេធ ចំពោះការផ្សព្វផ្សាយរបស់ផេកហ្វេសបុកមួយឈ្មោះ Pey pey ly
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺ និងបដិសេធ ចំពោះការផ្សព្វផ្សាយរបស់ផេកហ្វេសបុកមួយឈ្មោះ Pey pey ly
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបំភ្លឺ និងបដិសេធចំពោះការផ្សព្វផ្សាយរបស់ផេកហ្វេសបុកមួយឈ្មោះ Pey pey ly ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលម្ចាស់ផេកបានជួបប្រទះផ្ទាល់ រួចឡាយថាករណីនេះជាករណីមនុស្សឃាត។
ជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺទាំងស្រុងថា៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការឡាយវីដេអូព័ត៌មានមិនពិតរបស់ផេកហ្វេសបុកមួយឈ្មោះ Pey pey ly (Peypey ly) និយាយបំភ្លើសខុសពីការពិត បំពុលបរិយាកាសសង្គម ជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយការបើកបរខ្វះការប្រុងប្រយ័ត្ន បែរជានិយាយថាជាករណីប៉ុនប៉ងមនុស្សឃាតទៅវិញ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
បន្ទាប់ពីកើតហេតុភ្លាមៗ មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វើការវាស់វែងតាមជំនាញ បញ្ជាក់ថាជាករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាករណីប៉ុនប៉ងមនុស្សឃាត ដូចការបង្ហោះវីដេអូឡាយរបស់ផេកហ្វេសបុករបស់ឈ្មោះ ធី សុខា ហៅ ប៉ីប៉ីលី នោះឡើយ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្ត ត្រង់ចំណុចខាងកើតសាលាសង្កាត់រលួស លើផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងបណ្តាលឲ្យខូចខាតសម្ភារៈធ្ងន់ធ្ងរ (រថយន្តទាំង២)៕