Banner KNP Detail Top

ផ្ទះប្រជាពលរដ្ឋតាមមាត់ទន្លេ ប្រមាណជាង១០ខ្នង ត្រូវបានបាក់ចូលក្នុងទន្លេ និងកំពុងប្រឈមបាក់ស្រុតបន្តទៀត

ផ្ទះប្រជាពលរដ្ឋតាមមាត់ទន្លេ ប្រមាណជាង១០ខ្នង ត្រូវបានបាក់ចូលក្នុងទន្លេ និងកំពុងប្រឈមបាក់ស្រុតបន្តទៀត

ខេត្តកណ្ដាល៖ ព័ត៌មានបឋម! ផ្ទះប្រជាពលរដ្ឋតាមមាត់ទន្លេប្រមាណជាង១០ខ្នងត្រូវបានបាក់ចូលក្នុងទន្លេនិងកំពុងប្រឈមបាក់ស្រុតបន្តទៀត ។ នៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះធម្មជាតិដោយបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋប្រមាណជាង១០ខ្នងបាក់ធ្លាក់ចូលទៅក្នុងទន្លេ និងកំពុងប្រឈមបាក់ស្រុតបន្តទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ករណីនេះ កងកម្លាំងប្រដាប់អាវុធទាំង៣ថ្នាក់ខេត្តនិងថ្នាក់ស្រុកព្រមទាំងប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋានបាននិងកំពុងដុតដៃដុតជើងជួយជញ្ជូនសម្ភារ:ទុកនៅកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង