Banner KNP Detail Top

ព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមេសា នេះហើយ

ព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមេសា នេះហើយ

(ភ្នំពេញ)៖ ព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ក្នុងខេត្តស្ទឹងត្រែង។ ពិធីប្រគល់ និងទទួលព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅច្រកព្រំដែន បន្ទាប់មកហែចូលទៅកាន់ទីរួមខេត្ត ហើយបន្តដង្ហែទៅកាន់ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល។

បន្ទាប់ពីបានដង្ហែទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-អាគ្នេយ៍រួចហើយនោះ ព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្ងៃទី២៩ ខែមេសា ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយផ្ទឹមពីខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ថ្ងៃទី០៥ ខែឧសភា ព្រះអគ្គិជ័យកីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋានមរតកតេជោនៅវេលាម៉ោង៨យប់។

សូមបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចេញពីខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេសវៀតណាម។ បន្ទាប់ពីប្រទេសវៀតណាម ព្រះអគ្គិជ័យក៏បានដង្ហែទៅកាន់ប្រទេសដទៃទៀតជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង