ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
លោក ហ៊ុន កុសល ត្រូវបានទទួលការត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៣ខែមេសាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការគួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅគេហដ្ឋានសម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល។ ការអនុញ្ញាតនេះបន្ទាប់ពីលោក ហ៊ុ ន កុសល សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ។
គួរបញ្ជាក់ថា លោក ហ៊ុន កុសល ជាអតីតសកម្មជនគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហើយក៏ជាអ្នកតែងតែរិះគន់និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ និងឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ លោកត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២២ ខែមេសា។ មួយថ្ងៃបន្ទាប់លោក ក៏បានសូមចូល រួម ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា៕