Banner KNP Detail Top

ឃាតករម្នាក់ បានរត់គេចអស់រយៈពេល១១ឆ្នាំ ក្រោយពីសម្លាប់ថៅកែអេតចាយម្ដាយ និងកូនស្រីយ៉ាងសាហាវព្រៃផ្សៃ ឥឡូវចាប់បានហើយ

ឃាតករម្នាក់ បានរត់គេចអស់រយៈពេល១១ឆ្នាំ ក្រោយពីសម្លាប់ថៅកែអេតចាយម្ដាយ និងកូនស្រីយ៉ាងសាហាវព្រៃផ្សៃ ឥឡូវចាប់បានហើយ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៤ មេសា ឆ្នំា២០២៣នេះ ក្រោយពីសម្លាប់ថៅកែអេតចាយម្ដាយនិងកូនស្រីយ៉ាងសាហាវព្រៃផ្សៃនៅក្នុងក្រុងបាត់ដំបង ឃាតករម្នាក់បានរត់គេចអស់រយៈពេល១១ឆ្នាំ ហើយពេលនេះទើបត្រូវកម្លាំងនគរបាលខេត្តតាកែវចាប់ខ្លួនប្រគល់ឲ្យកម្លាំងស្នងការខេត្តបាត់ដំបង  តាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ។ 

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ជននេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទ «ឃាតកម្ម» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (សម្លាប់ថៅកែអេតចាយ ម្ដាយនិងកូនស្រី)។

នៅយប់កើតហេតុ ជននេះបានធ្វើសកម្មភាពដោយប្រើប្រាសកាំបិតអារ.កសម្លាប់ថៅកែរបស់ខ្លួន«ម្ដាយនិងកូនស្រី» នៅក្នុងបន្ទប់ ដែលគេអះអាងថា ផ្ដើមចេញពីរឿងគំនុំ» ដោយពុំមានក្រុមគ្រួសារ ឬនរណាម្នាក់ដឹងនិងបានជួយអន្តរាគមន៏ទាន់ពេលឡើយ ។ ក្រោយពេលស.ម្លា.ប់ថៅកែរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីដេកស្លា.ប់យ៉ាងរន្ធ.ត់ក្នងថ្លុកឈមនៅក្នុងបន្ទប់ទឹក និងបន្ទប់ដេក ជននេះបានរត់គេចខ្លួនទាំងយប់ភ្លាមៗរហូតមក ។

ពាក់ព័ន្ធនឹងការចាប់ខ្លួនឃាតកម្នាក់នេះ រហូតដល់ខេត្តតាកែវ បើតាមលោក វ៉ាន់ តារា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ដែលទទូលបទបញ្ជាផ្ទាល់ពីលោកស្នងការឲ្យដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយសមត្ថកិច្ចខេត្តតាកែវបាននិយាយថា តាមពិតឃាតករឈ្មោះ ច្រាញ់ អឿំម នេះ ត្រូវបានកម្លាំងជំនាញ ស្នងការខេត្តតាកែវ ឃាត់ខ្លួនបានតាំងពីថ្ងៃទី២១ មេសា ឆ្នាំ២០២៣ នៅភូមិពង្រ ឃុំខ្វាន់ ស្រុកទ្រាំង ពេលជននេះបានប្រើអំពើហឹង្សាទៅលើឪពុកក្មេក ។

ស្របពេលចាប់ខ្លួននោះ ត្រូវកម្លាំងជំនាញរកឃើញថា ជននេះធ្លាប់ត្រូវកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ស្វែងរកចាប់ខ្លួនពីបទប្រព្រឹត្តអំពើ ឃាតកម្ម ទើបកម្លាំងជំនាញខេត្តតាកែវ បានទំនាក់ទំនងភ្លាមៗ មកកម្លាំងជំនាញស្នងការខេត្តបាត់ដំបង ហើយចំពេលជននេះមានដីកាចាប់ខ្លួនស្រាប់ផង លោកស្នងការខេត្ត ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងជំនាញឡើងទៅសហការជាមួយកម្លាំងស្នងការខេត្តតាកែវ ដើម្បីនាំខ្លួនជននេះយកមកប្រគល់ជូនតុលាការតែម្ដង ។

ជនសង្ស័យ បានសារភាពថា កាលនោះ ខ្លួនពិតជាបានសម្លាប់ថៅកែអេតចាយរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីនោះមែន ។ ប៉ុន្តែជននេះមិនបានបញ្ជាក់ប្រាប់ពីមូលហេតុទេ តែបានរៀបរាប់ថា ក្រោយស.ម្លា.ប់ថៅកែអេតចាយ ខ្លួនបានព្យាយាមរត់គេចទៅកាន់ប្រទេសថៃ រហូតដល់អំឡុងឆ្នាំ២០២០ចំពេលផ្ទុះជំងឺ «កូវីដ១៩» ទើបខ្លួនលួចត្រឡប់ចូលប្រទេសកំណើតវិញ ។

ឃាតករដៃឆៅម្នាក់នេះបានបញ្ជាក់ដែរថា ពេលត្រឡប់ចូលប្រទេសកំណើតវិញ ខ្លួនមិនបានស្នាក់នៅខេត្តបាត់ដំបងទេ គឺគេចទៅសំងំរស់នៅជាមួយប្រពន្ធនៅឯខេត្តតាកែវ (កន្លែងចាប់ខ្លួន) រហូតមកដល់ថ្ងៃសមត្ថកិច្ចតាមចាប់ខ្លួនបាននៅពេលនេះ ។

សូមរំលឹកព័ត៌មាន !  ស្រ្តីម្នាក់ជាថៅកែអេតចាយនិងកូនស្រី ត្រូវបានជនសង្ស័យសម្លាប់ក្នុងផ្ទះជនរងគ្រោះផ្ទាល់ នៅចន្លោះម៉ោងជាង៦ទៅ៨ និង៣០នាទីយប់ថ្ងៃទី៤ ធ្នូ ២០១២ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។  ស្រ្តីជាថៅកែអេតចាយដែលជនសង្ស័យវាយក្បាលនិងចាក់នឹងកំាបិតចុងស្រួចស្លាប់នោះឈ្មោះឈូ មួយ អាយុ៤៥ឆ្នាំ ។ ចំណែកកូនស្រីត្រូវគេឃើញដេកស្លាប់ក្នុងបន្ទប់ទឹកដោយមានស្នាមរឹត.ក និងជាំពេញបំពង់.កនោះឈ្មោះ តំាង កៀងទៀង អាយុ ១៣ឆ្នាំ ។

  មុនពេលកើតហេតុ ជនរងគ្រោះជាម្តាយបានឲ្យខ្លួន (ចុងភៅ) យកម៉ូតូជិះឌុបទៅប្រមូលលុយគេនៅខាងក្រៅ ដោយកូនស្រីដែលរងគ្រោះនៅផ្ទះម្នាក់ឯង ក្រោយមកម្តាយបានទូរស័ព្ទមករកកូនស្រី ប៉ុន្តែមិនលើកទូរស័ព្ទ ទើបត្រឡប់មកផ្ទះវិញ ដោយដើរចូលទៅក្នុងផ្ទះ ក៏មានសំរែកពីខាងក្នុងថា ជួយផង ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍ ។ មួយសន្ទុះក្រោយមកទើបដើរចូលទៅក៏ឃើញជនសង្ស័យបិទមុខដៃកាន់កំាបិតមុខស្រួចស្ទុះរត់ចេញ ហើយក៏ឃើញស្រ្តីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម រីឯកូនស្រីដេកស្លាប់ក្នុងបន្ទប់ទឹក ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជារឿងគំនុំ ព្រោះជនរងគ្រោះមានជម្លោះក្នុងមុខជំនួញ ហើយជនសង្ស័យជាឃាតករ គឺបានចូលទៅសម្ងំក្នុងផ្ទះមុន ខណៈជនរងគ្រោះជាម្តាយមិននៅផ្ទះ ក៏ធ្វើសកម្មភាពសម្លាប់កូន ហើយគាប់ជួនម្តាយមកដល់ក៏បន្តវាយក្បាលពីក្រោយនិងចាក់ធ្លុះក្បាលស្លាប់តែម្តង ។ ជនសង្ស័យជាឃាតករទំនងមិនអាចគេចផុតពីសំណាញ់សមត្ថកិច្ចនិងច្បាប់បានឡើយ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយក្នុងសំណុំរឿងឃាតកម្មកណ្តាលក្រុងបាត់ដំបងដ៏ភ្ញាក់ផ្អើលមួយនេះ 

អត្ថបទដែលជាប់ទាក់ទង