Banner KNP Detail Top

ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងវៀងច័ន្ទន៍ មុនដង្ហែត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី២៧-មេសានេះ

ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងវៀងច័ន្ទន៍ មុនដង្ហែត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី២៧-មេសានេះ

(ភ្នំពេញ)៖ ពិធីដង្ហែនៅទីក្រុងវៀងច័ន្ទន៍នាថ្ងៃនេះ មានអ្នកចូលរួមដង្ហែ និងអបអរសាទរតាមដងផ្លូវប្រមាណជាង ១,៥០០នាក់ ក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និងលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ហើយក៏មានការចូលរួមពីលោក Atsaphangthong Siphandone អភិបាលរដ្ឋធានីវៀងច័ន្ទន៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំប្រទេសឡាវផងដែរ ។

 ពិធីដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានបញ្ចប់ហើយ ខណៈឡាវ គឺជាប្រទេសក្នុងតំបន់ក្រោយគេ ដែលកម្ពុជាបានរៀបចំពិធីដង្ហែជាប្រវត្តិសាស្ដ្រនេះ កាលពីព្រឹកមិញ នៅទីក្រុងវៀងច័ន្ទន៍ ប្រកបដោយភាពជោគជ័យ មុនដង្ហែត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកព្រំដែនអន្ដរជាតិខេត្តស្ទឹងត្រែង ។ ជាទិដ្ឋភាព នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ 

អត្ថបទដែលជាប់ទាក់ទង