Banner KNP Detail Top

បញ្ជូនមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនម្នាក់ ទៅសាលាដំបូងខេត្ត

បញ្ជូនមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនម្នាក់ ទៅសាលាដំបូងខេត្ត

ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះ ប្លុង ស្រស់ ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅស្ថិតក្នុងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសាម្សិលមិញនេះ នៅត្រង់ចំណុចលំនៅឋាន ស្ថិតក្នុងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
សមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន៖
» ម្សៅមេតំហ្វេតាមីនចំនួន ១២កញ្ចប់ ស្មើនឹងទម្ងន់ ២៨.៨១ក្រាម (ទម្ងន់សុទ្ធ)
» ទូរស័ព្ទដៃចំនួន ០១ គ្រឿង
» ដាវសាំម៉ូរ៉ៃចំនួន ០១ ដើម
» កាំភ្លើងកែច្នៃចំនួន ០១ ដើម និងសម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង