Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋាន សាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋាន សាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


ភ្នំពេញៈ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋាន សាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

“បំណងប្រាថ្នាសំខាន់បំផុត សម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ាន លះបង់គ្រប់យ៉ាង ដើម្បីការពារ និងទំនុកបម្រុងឱ្យមានអាយុជីវិតបន្តទៅទៀត។ ក្នុងបុព្វហេតុនេះ សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួម ក្នុងសកម្មភាពសង្គ្រោះអាយុជីវិត របស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាល ជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញ ដោយនយោបាយឈ្នះឈ្នះ និងជោគជ័យ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍តម្កល់អាយុជីវិតរបស់ ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុត ក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចគ្រប់ជំនាញ ក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ ហើយក៏សូមអរគុណចំពោះ ប្រជាពលរដ្ឋ អ្នកស្រុកព្រៃនប់ ក៏ដូចជាអ្នកខេត្ត ព្រះសីហនុទាំងមូល ដែលតែងជឿទុកចិត្ត លើការដឹកនាំរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង យូរអង្វែងតរៀងទៅ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអនុមោទនាត្រេកអរ សប្បាយរីក រាយជាមួយប្រជាពលរដ្ឋ ក្នុងឃុំសំរុង ស្រុកពៃ្រនប់ ក៏ដូចជាទូទាំងខេត្តព្រះ សីហនុ ចំពោះសមិទ្ធផលជាច្រើន ដែលបន្តរីកលូតលាស់ នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទ ជិតឆ្ងាយ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និង លើកស្ទួយ ព្រះពុទ្ធសាសនា ឱ្យបានឋិតថេរគង់វង្ស។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានកត្តា ៣ យ៉ាង ដែលញ៉ាំងឱ្យ ការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន គឺ៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ អាចគោរពប្រតិបត្តិ តាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវ សន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើននៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ ពួកគាត់ ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធផលនានា តាមជំនឿសទ្ធា ជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើន ដែលកំពុងមាន បច្ចុប្បន្ន ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់កូនចៅរបស់យើង គ្រប់ជំនាន់ តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង