Banner KNP Detail Top

បុរសម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររ

បុរសម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿង មិនចាំស្លាកលេខ បុកម៉ូតូ ពេញទំហឹង

ភ្នំពេញៈ នៅ យប់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចទល់មុខវត្តបាក់ខែង តាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញ ម៉ូតូធុនធំ មួយគ្រឿង ម៉ាក KTM Duke (ឌួក) ពណ៌សលាយ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3118 បើកបរដោយបុរសម្នាក់ និងអ្នករួម ដំណើរជាមួយ ជាបុរសម្នាក់ទៀត តាមបណ្តោយផ្លូវបេតុង ចេញពីក្នុងវត្ត បាក់ខែង ក្នុងទិសដៅពីខាងកើត មកខាងលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តផលិតនៅកូរ៉េ មួយគ្រឿង មិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីខាងជើង មកខាងត្បូង បាន បត់រថយន្តចូល ក្នុងវត្តបាក់ខែង ក៏ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យ យុវជនម្នាក់ បោកក្បាលបែកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង និងរង របួសធ្ងន់ បុរសម្នាក់ទៀត ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ បន្ទាន់ភ្លាមៗ ។ ភ្លាមនោះ រថយន្តបង្ករហេតុ មិនបានឈប់នោះទេ បានបើករត់ គេចខ្លួនបាត់ បន្សល់ទុកតែជនរងគ្រោះ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និង រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក ចុះមកវាស់វែង យកម៉ូតូជនរងគ្រោះ យកទៅរក្សាទុក ដើម្បីរង់ចាំប្រគល់ ជូនក្រុមគ្រួសារសពវិញ ។ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់សពឱ្យរថយន្ត ដឹកសព យកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយក ។ ចំណែករថយន្តបង្ក សមត្ថកិច្ចធ្វើការស្រាវជ្រាវ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង