Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង) នៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង) នៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

ភ្នំពេញ៖ នៅ ថ្ងែទី២៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង)ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ និង២-ឈ្មោះ សេង សុច ហៅ កច់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលខាងលើបន្តថា វត្ថុតាងចាប់យកមាន ៖

-ម៉ូតូរ៉ឺម៉កកង់បីចំនួន០១, កាំបិតប៉័ងតោ ចំនួន០១, កន្ត្រៃចំនួន០១, សោខ្សៀមុខកាត់លេខ៨ ចំនួន០២, សោចិញ្ចៀនមុខកាត់លេខ១៧ ចំនួន០២,សោចិញ្ចៀន មុខកាត់លេខ១៩ ចំនួន០១, កន្ត្រៃកាត់ដែកចំនួន២ ,ដងសម្រាប់តកន្ត្រៃកាត់ដែក ១គូ ,ទួណឺវឺសចំនួន០១, ដង្កាប់ចំនួន០១, ដងឈើមានទំពក់សម្រាប់ថ្ពក់ខ្សែភ្លើងកាត់ប្រវែងប្រហែល២ម៉ែត្រចំនួន០១ និងខ្សែភ្លើងកាត់រួចប្រវែងប្រហែល២០ម៉ែត្រ (ចាប់យកពីជនសង្ស័យឈ្មោះ រឿន រិទ្ធ )។

ជនសង្ស័យខាងលើកំពុង ឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង