Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវជិត១០ក្បាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវជិត១០ក្បាល


កែវសីមា៖ កាលពីល្ងាចថ្ងៃទី២៥.០៤.២០២៣នេះ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវជិត១០ក្បាល ខណៈដែលជនសង្ស័យធ្វើសកម្មភាពដឹកសត្វនិងជួញដូរសត្វព្រៃខុសច្បាប់។

មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរី ឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកកែវសីមាចំនួន០៥នាក់ ដឹកនាំដោយលោក ធន់ រឿន មេបញ្ជាការរងស្រុក សហការជាមួយយោធាវរសេនាតូចអន្តរាគមន៍លេខ០១ ខេត្តមណ្ឌលគិរីម្នាក់ទៀត បានពួនស្ទាក់ចាប់បានចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សន កូប ភេទប្រុស អាយុ៤៦ឆ្មាំ សញ្ជាតិខ្មែរ ទីលំនៅភូមិព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងសត្វស្វាស្រូវចំនួន០៩ក្បាល ម៉ូតូមួយគ្រឿង ម៉ាកហុងដាពូជ័រ១២៥ ពណ៌ខៀវលាយទឹកប្រាក់ បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនខ្លួនបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ដើម្បីចាត់ការតាមនិតិនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង