Banner KNP Detail Top

ហាមការថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្តែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ហាមការថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្តែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

 

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញ ទទួលបាន នៅថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៣នេះ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាត ឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធបញ្ញារបស់ពិធីបើក-បិទ សូមហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់សម្តែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ៕

អត្ថបទដែលជាប់ទាក់ទង