Banner KNP Detail Top

ករណីគ្រោះថ្នាក់ដោយខ្សល់កន្ត្រាក់បោកផ្លាកប៉ាណូទទឹងផ្លូវ រលំសង្កត់លើរថយន្ត០១គ្រឿង តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ

ករណីគ្រោះថ្នាក់ដោយខ្សល់កន្ត្រាក់បោកផ្លាកប៉ាណូទទឹងផ្លូវ រលំសង្កត់លើរថយន្ត០១គ្រឿង តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ

(កំពង់ស្ពឺ)៖ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៦-៤៧ ត្រង់ចំណុចមុខមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ដោយខ្សល់កន្ត្រាក់បោកផ្លាកប៉ាណូទទឹងផ្លូវរលំសង្កត់លើរថយន្ត០១គ្រឿង តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។ មានរថយន្ដV1 សណ្តោងរ៉ឺម៉ក ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស កន្ទុយសណ្តោងពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1311 សេរីឆ្នំា៩៦ អ្នកបើកបរ ឈ្មោះ ស៊ុន ឧស្សាហ៍ អាយុ៣០ឆ្នំា រស់នៅភូមិច្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ ត្រូវបានផ្លាកប៉ាណូទទឹងផ្លូវធ្លាក់សង្កត់ពីលើ ចំកន្ទុយសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យខូចខាតកន្ទុយសណ្តោងរ៉ឺម៉ក ខូចផ្លាកប៉ាណូកាត់ទទឹងផ្លូវ១ តែពុំមានមនុស្សរងរបួសទេ។
ក្រោយកើតហេតុភ្លាមៗលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំផ្ទាល់ចុះពិនិត្យការខូចខាត និងរៀបចំបញ្ជៀសចរាចរណ៍បន្ទាន់ចៀសវាងការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤។ លោកអភិបាលខេត្ត ក៏បានក្រើនរលឹកចំពោះបងប្អូនប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់ បើទោះបីរដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងចំពោះផ្ទាំងប៉ាណូចាស់ៗ ឬហួសសុពលភាពត្រូវរុះរើចេញក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង