Banner KNP Detail Top

ក្រុមចម្រៀងនារី ដែលរកប្រាក់ចំណូលបានច្រើនបំផុត ពីការប្រគំតន្ត្រីទេសចរណ៍ពីភពលោករបស់ខ្លួន ដែលមានឈ្មោះថា «Born Pink» ដោយទទួលបានចំណូលរហូតដល់ ៧៨.៥លានដុល្លារ

ក្រុមចម្រៀងនារី ដែលរកប្រាក់ចំណូលបានច្រើនបំផុត ពីការប្រគំតន្ត្រីទេសចរណ៍ពីភពលោករបស់ខ្លួន ដែលមានឈ្មោះថា «Born Pink» ដោយទទួលបានចំណូលរហូតដល់ ៧៨.៥លានដុល្លារ

(បរទេស)៖ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ BLACKPINK បានក្លាយជាក្រុមចម្រៀងនារី ដែលរកប្រាក់ចំណូលបានច្រើនបំផុត ពីការប្រគំតន្ត្រីទេសចរណ៍ពីភពលោករបស់ខ្លួន ដែលមានឈ្មោះថា «Born Pink» ដោយទទួលបានចំណូលរហូតដល់ ៧៨.៥លានដុល្លារ។
យោងតាមព័ត៌មានពីតារាងពិន្ទុអាមេរិក Touring Data បានឲ្យដឹងថា ចំណូលរបស់ក្រុម BLACKPINK នៅពេលនេះ បានបំបែកកំណត់ត្រាពីមុន កំណត់ដោយ Spice Girls ជាក្រុមចម្រៀងនារីអង់គ្លេស ដែលរកបាន ៧៨.២លានដុល្លារ ជាមួយកម្មវិធី «The Spice World Tour» ឆ្នាំ២០១៩ និងក្រុមចម្រៀងផ្សេងទៀត រកបានប្រហាក់ប្រហែលនេះ។
BLACKPINK ដែលមានសមាជិក៤រូប Jisoo, Jennie, Lisa និង Rose បានចាប់ផ្តើមដំណើរទេសចរណ៍ជុំវិញពិភពលោក ពីទីក្រុងសេអ៊ូល កាលពីខែតុលា ឆ្នាំមុន និងបានសម្តែងចំនួន២៦ Shows ក្នុងឆ្នាំ២០២២ ដោយទាក់ទាញអ្នកទស្សនាចំនួន ៣៦៦,២៤៨នាក់។ «Born Pink» គឺជាដំណើរទេសចរណ៍ពិភពលោកដ៏ធំបំផុត មិនធ្លាប់មានសម្រាប់ក្រុមចម្រៀងនារី K-pop ហើយត្រូវបានគេព្យាករណ៍ថា នឹងទាក់ទាញអ្នកទស្សនាផ្ទាល់ ការប្រគំតន្ត្រីចំនួន ១.៥លាននាក់នៅទូទាំងពិភពលោក។
ក្រុមចម្រៀងដែលស្ថិតក្នុងផលិតកម្ម YG Entertainment នេះគ្រោងនឹងប្រគំតន្ត្រីចំនួន៣១កន្លែងទៀត នៅឆ្នាំនេះ ដោយការសម្តែងលើកចុងក្រោយ នៃដំណើរទេសចរណ៍របស់ពួកគេ គឺនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងខែកក្កដា។ ប្រសិនបើសំបុត្រប្រគំតន្ត្រីរបស់ពួកគេ លក់អស់នៅគ្រប់ទីតាំងសម្តែងនោះ ទឹកប្រាក់ដែលក្រុម BLACKPINK ទទួលបាន ត្រូវបានគេរំពឹងថា នឹងរកបានខ្ទង់២០០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង