មហាជនកំពុងរង់ចាំមើលថា តើកំលាំងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាចបង្រា្កបមេឈ្មួញឈ្មោះហេង សុខជា បានដែរឬទេ?
មហាជនកំពុងរង់ចាំមើលថា តើកំលាំងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាចបង្រា្កបមេឈ្មួញឈ្មោះហេង សុខជា បានដែរឬទេ?
(ខេត្តស្ទឹងត្រែង ÷ ចាប់ផ្ដើមកក្រើកឡើងវិញហើយ សកម្មភាពនៃការដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់ ពលរដ្ឋសំណូមពរ លោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការទៅលើ លោក ហេង សុខជា(ហៅ ជា សណ្តាន់)នឹងមន្ត្រីខិលខូច មួយចំនួនតូចនៅ ក្នុងខេត្តស្ទឹងត្រែង ដែលគេសង្ស័យថាមានការរួមគំនិត គ្នាជាមួយក្រុមឈ្មួញដើម្បីកាប់បំផ្លាញ់ព្រៃឈើក្នុងតំបន់ព្រៃអភិរក្សដែនជម្រកសត្វព្រៃព្រៃឡង់លក់ទៅឲ្យក្រុមហ៊ុនមួយ។
នាពេលថ្មីៗនេះ គេអង្កេតឃើញថាក្រុមឈ្មួញឈើនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ មកលក់បន្តអោយក្រុមហ៊ុនសុីងបាយអូថេកជារៀងរាល់ថ្ងៃ ខណៈគេសង្ស័យថាមានការបើកភ្លើងខៀវពីសំណាក់ខាងមន្ត្រីជំនាញ ។
ជាក់ស្តែងកាលពីថ្ងៃទី 25 ខែ មេសា នឹងបានចេញផ្សាយ នៅ ថ្ងៃ ទី ២6 ខែមេសា ២០២៣ នេះ ក្រុមឈ្មួញបានដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់តាមរថយន្តកែច្នៃបាកុងជាច្រើនគ្រឿងដែរជាប្រភេទ(ឈើទាលនិងឈើចម្រុះ)ប្រភេទឈើមូលរាប់រយកំណាត់នៅត្រង់ចំណុចយាមការលេខ 48P 5926501457108.ស្ថិតនៅក្នុងចំណុចសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សកម្មភាពនៃការដឹកជញ្ជូនឈើនេះទៀតសោត គឺឈ្មួញបានដឹកយកមកទំលាក់នៅចំណុចព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួចក្រុមឈ្មួញបានធ្វើការលើកឡើងដាក់រថយន្តយីឌុប ដើម្បីដឹកចូលក្រុមហ៊ុនមួយ ស្ថិតនៅចំណុចដំបូកសរ ភូមិឥន្ទជយ័ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពប្រជាពលរដ្ឋរស់នៅស្រុកសៀមបូកបានបង្ហើបអោយក្រុមការងារយើង ដឹងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ខាងលើត្រូវបានគេដឹងថាគឺជាការប្រមូលទិញពីសំណាក់មេឈ្មួញដុះស្លែរម្នាក់ដែរគេស្គាល់ឈ្មោះថា ហេង សុខជាហៅ ជា សណ្តាន់ និងមេកញ្រែ្ចងឈ្មោះលោកវុធ នៅឃុំសៀមបូក ជាអ្នកគៀង គរ បងប្អូនប្រជាពលរដ្ឋ អោយចូលទៅកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ដោយជ្រកក្រោមស្លាកក្រុមហ៊ុនករណីនេះត្រូវបានគេសង្ស័យថាប្រហែលជាមានការជាប់ពាក់ព័ន្ធនឹងខាងមន្ត្រីជំនាញ មូលដ្ឋានមួយចំនួនដែរលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជ អាវុធ ហត្ថខេត្តស្ទឹងត្រែង មិនគួរមើលរំលងភាពគុំខ្សោយរបស់មន្ត្រីទាំងនោះ ដែលហ៊ានលួចឃុបឃិតគ្នាជាមួយក្រុមឈ្មួញទើបមានបទល្មើសព្រៃឈើមានការកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងតំបន់ស្រុកសៀមបូកខេត្តស្ទឹងត្រែងមួយនេះ។
សម្បីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះមានការចុះបង្ក្រាបយ៉ាងក្តៅគគុកពី សំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅលើមេឧក្រឹដ្ឋជនព្រៃ ឈើធំៗជាច្រើននាក់ដាក់ព័ន្ធធនាគារនិងធ្វើការរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើននិងគំនរឈើរាប់សិបម៉ែត្រ គូប ដែរលាក់ទុកក្នុងតំបន់ព្រៃអភិរក្សនិងក្រុមហ៊ុនខុសច្បាប់មួយចំនួនផងដែរ។ តែយុទ្ធនាការមួយនេះគេអង្កេតឃើញថាមានការស្ងប់ស្ងាត់បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយមានការកំរើកឡើងវិញនៅក្នុងរយៈពេលចុងក្រោយនេះជាក់ ស្ដែង ដូចជានៅក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងនេះជាដើម ។
ជាក្តីព្រួយបារម្ភមួយពីភាពមហន្តរាយនូវសម្បត្តិធន់ធានធម្មជាតិនៅពេលខ្លីខាងមុខនេះប្រសិនគ្មានការចូលរួមទប់ស្កាត់ បន្តបានទាន់ពេលវេលាទេនោះសម្បត្តិធនធានធម្មជាតិព្រៃឈើទាំងនេះច្បាស់ជារលាយ ហិនហោចជាក់ជាមិនខាន។
ជាការស្នើសុំដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ជាពិសេសនោះ លោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករ សូមជួយធ្វើការស៊ើបអង្កេតនិង គួរចាត់វិធានការទៅលើបុគ្គលឈ្មោះ ហេង សុខជា ហៅ ជា សណ្តាន់ នឹង មន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងខេត្តស្ទឹងត្រែង ដែលគេសង្ស័យថាមាន ការរួមគំនិត គ្នាដើម្បីកាប់បំផ្លាញ់ព្រៃឈើក្នុងតំបន់ព្រៃអភិរក្សដែន ជម្រកសត្វព្រៃព្រៃឡង់លក់ទៅឲ្យក្រុមហ៊ុនសុីងបាយអូថេកដើម្បីយកលុយចែកគ្នាដែរ ជាអំពើផ្ទុយខុសនឹងច្បាប់ដោយក្រុមហ៊ុនមួយនេះ តែងតែធ្វើការប្រមូលទិញឈើខុសច្បាប់ពីក្រុមឈ្មួញដែរចូលទៅកាប់បំផ្លាញ ដឹកជញ្ជូនចេញពីក្នុងតំបន់អភិរក្សព្រៃឡង់យ៉ាងសកម្ម។
សូមបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិ និងកម្លាំងកងរាជអាវុធហត្ថខេត្តសហការគ្នា បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ជាក់ ស្ដែងជាបន្តបន្ទាប់ និងបានដាក់ឈ្មោះ ហេង សុខជា (ហៅ ជា សណ្ដាន់)ក្នុងបញ្ជីរខ្មៅតែរហូតមក ដល់ពេលនេះ តែគេមិនទាន់ឃើញមានចំណាត់ ការណាមួយទៅលើបុគ្គលខាងលើឡើយមកទល់ពេលនេះ ៕