ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទនិងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល
ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទនិងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបិទនិងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ។ ពិធីបិទនិងបើកវគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
បើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុម ប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានឱ្យដឹងថា ពិធីដែលធ្វើឡើងនៅថ្ងៃស្អែកនេះ រួម មានការបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០ ២២ សម្រាប់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រងរដ្ឋបាលនិងការបិទវគ្គប ណ្តុះបណ្តាលរយៈពេលខ្លីដែលរួមមាន ៖ វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»សម្រាប់មន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោ មជាតិវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាននិងក្រសួងអប់រំ យុវ ជននិងកីឡា ព្រមទាំងវគ្គពង្រឹងសមត្ថ ភាពក្រុមការងារកែទម្រង់តាមប្រព័ន្ធឌីជីថលដែលមានចំនួនសរុបទាំងអស់ ១,០២១ អង្គ/នាក់។ក្នុងនោះមានព្រះ សង្ឃ១១អង្គ មាននារី ២០៧នាក់និងជនពិការ៧នាក់។
ជាមួយគ្នានេះក៏មានកម្មវិធីបើកវគ្គបណ្តុ បណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលដែលមានចំនួនសរុបទាំងអស់ ៧២៩អង្គ/នាក់។ ក្នុងនោះមានព្រះសង្ឃ ៣០អង្គមាននារី ១៦៩នាក់និងជនពិការ១០នាក់។
សាលាភូមិន្ទរដ្ឋបាលគឺជាគ្រឹះស្ថានអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការដើម្បីពង្រឹងសមត្ថភាពការងារតា មក្រសួងស្ថាប័នសាធារណៈឱ្យបានត្រឹមត្រូវទៅតាមក្រឹតក្រមច្បាប់របស់ជាតិ។ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិ ញរយៈពេល៣០ឆ្នាំមកនេះពោលគឺចា ប់ពីឆ្នាំ១៩៩២មកដល់ឆ្នាំ២០២២ សា លាភូមិន្ទរដ្ឋបាលសម្រេចបាននូវការបណ្តុះបណ្តាលមន្ត្រីរាជការនិងមន្ត្រីសា ធារណៈទាំងវគ្គសិក្សារយៈពេលវែងនិងវគ្គសិក្សារយៈពេលខ្លីសរុបចំនួន ១៩, ៣៤៤នាក់ (នារី ៤,៥៤៦នាក់ស្មើ២៤ភាគរយ)។ បណ្តុះបណ្តាលសិ ស្សមន្ត្រីដែលបានប្រលងជាប់នៅគ្រប់កម្រិតសរុបចំនួន ១,៤០៣នាក់ (នារី ៣៣៨នាក់)។
ចាប់ពីឆ្នាំ២០១៦ មកសាលាបានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីថ្មីដែលត្រូវបានជ្រើសរើសដោយក្រសួងស្ថាប័នតាមរយៈការប្រលងចូលក្នុងក្របខណ្ឌរដ្ឋបានចំនួន៤.៨៣២ នា ក់(នារី១.៨៧៤នាក់)។ ទន្ទឹមនោះសា លាក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះ បណ្តាលបន្តដល់មន្រ្តីជាន់ខ្ពស់មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧,២៣១នាក់ (នារី ១,០៩៣នាក់ស្មើ១៥ភាគរយ) ព្រមទាំ ងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួនបើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥,៨៧៨នាក់(នារី ១,២៤១នាក់ ស្មើ ២១ភាគរយ)៕