Banner KNP Detail Top

បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារ

បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររកសុីដឹកឈើមូល តាមម៉ូតូកែច្នៃ ដែលមានទម្ងន់ធ្ងន់ ចេញពីព្រៃ ធ្វើឱ្យដួលម៉ូតូត្រូវឈើសង្កត់ពីលើ

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវចុះចំណោតក្បែរដីចំការមួយកន្លែង ស្ថិតក្នុងភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដំបូងឡើយគេឃើញជនរងគ្រោះបានយកម៉ាស៊ីនអារឈើឆ្ពោះទៅក្នុងព្រៃកាត់ឈើយកមកផ្ទះអារច្រៀកដើម្បីធ្វើឧបករណ៍ប្រើប្រាស់ផ្សេងៗ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូបានបាក់កាំផ្នែកខាងក្រោយ ហើយកំពុងចុះចំណោតផងក៏បណ្តាលឱ្យម៉ូតូដួលហើយឈើក៏រមៀលសង្កត់លើតែម្តង។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក៏បានចុះទៅដល់ទីតាំងនោះភ្លាមៗហើយធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យសពបានសន្និដ្ឋានថា ជនរងគ្រោះមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។
ជនរងមានឈ្មោះ ថុល ចាន់ធួន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង