Banner KNP Detail Top

រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ខណៈកំពុងបេីកបរសុខៗ ស្រាប់តែដាច់ហ្វ្រាំងចាប់មិនជាប់ ក៏បួងចង្កូតគេចរថយន្តខាងមុខជ្រុលឡេីងឃឿនទ្រូងផ្លូវ បុកបង្គោលស្លាកស្រាបៀរមួយដេីម

រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ខណៈកំពុងបេីកបរសុខៗ ស្រាប់តែដាច់ហ្វ្រាំងចាប់មិនជាប់ ក៏បួងចង្កូតគេចរថយន្តខាងមុខជ្រុលឡេីងឃឿនទ្រូងផ្លូវ បុកបង្គោលស្លាកស្រាបៀរមួយដេីម

ភ្នំពេញ៖ កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅមុខផ្សារកាណាស៊ីធី តាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមទី២ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3B 1302 ដឹកភេជ្ជៈធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុដោយមានរថយន្តខាងមុខបង្អង់ល្បឿនក៏ចាប់ហ្វ្រាំងតែមិនជាប់ទេីបបួងចង្កូតគេចមកខាងឆ្វេងដៃឡេីងឃឿនពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង