Banner KNP Detail Top

ប្រកាសម្ចាស់គណនីហ្វេសប៊ុកចំនួន២ ចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ !

ប្រកាសម្ចាស់គណនីហ្វេសប៊ុកចំនួន២ ចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ !

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសម្ចាស់គណនីហ្វេសប៊ុកចំនួនពីរ ចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ! ក្រោយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ុក គឹមអឿន ទិញលក់ចលនទ្រព្យកៀនស្វាយ ដែលបានខមិនថា “ល្អដែរឡានទឹកទៅដល់ឈរមើល” និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Socheata ដែលបានខមិនថា “ថីបានមិនបាញ់ទឹក” ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បកស្រាយបំភ្លឺថា នៅវេលាម៉ោង០៣និង២៨នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីឆ្លងចរន្តអគ្គិសនីមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពីបានទទួលបានព័ត៌មាននេះ ក្រុមការងារបានទាក់ទងទៅកាន់លោកវរសេនីយ៍ទោ ពៅ វុទ្ធី នាយរងការិយាល័យ ដែលប្រចាំការនៅគោលដៅមុខវត្តបុទុម ដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។
ជាក់ស្តែង នៅដែលរថយន្តពន្លត់អគ្គិភ័យទៅដល់ទីតាំងកើតហេតុនេះ ដោយសារតែមូលហេតុថា នៅទីតាំងកើតហេតុ មិនទាន់បានបិទចរន្តអគ្គិសនីត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យមន្ត្រីជំនាញមិនអាចធ្វើការអន្តរាគមន៍បាញ់ទឹកបាន ហើយនៅពេលដែលបាញ់ទឹកទៅធ្វើឲ្យផ្ទុះកាន់តែខ្លាំង និងអាចបង្កគ្រោះដល់មន្ត្រីជំនាញផងដែរ ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការយកបំពុងពន្លត់អគ្គិភ័យទៅធ្វើការអន្តរាគមន៍បាញ់ពន្លត់ជាបណ្តោះអាសន្នសិន ដើម្បីកុំឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលបន្តទៀត។ នៅពេលដែលចរន្តអគ្គិសនីបានបិទត្រឹមត្រូវរួចអស់ហើយ ទើបកម្លាំងសមត្ថកិច្ចជំនាញ អាចប្រើប្រាស់រថយន្តពន្ល់តអគ្គិភ័យធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់តែម្តង ។
ខណៈពេលកំពុងមានការផ្សាយផ្ទាល់ពីគ្រោះអគ្គិភ័យនេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ុក គឹមអឿន ទិញលក់ចលនទ្រព្យកៀនស្វាយ ដែលបានខមិនថា “ល្អដែរឡានទឹកទៅដល់ឈរមើល” និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Socheata ដែលបានខមិនថា “ថីបានមិនបាញ់ទឹក” ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ។
សូមម្ចាស់គណនីហ្វេសប៊ុកទាំង២ខាងលើ ឈ្មោះ «អ៊ុក គឹមអឿន ទិញលក់ចលនទ្រព្យកៀនស្វាយ» និងឈ្មោះ «Long Socheata» អញ្ជើញចូលខ្លួនមកកាន់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នេះទេ សមត្ថកិច្ចនគរបាលយើង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង