Banner KNP Detail Top

លោក គឹម បញ្ញា បានបញ្ជូនមកដល់សាលាដំបូងខេត្តកំពតហើយ ពាក់ពន្ធ័ករណីហឹង្សាលើភរិយា

លោក គឹម បញ្ញា បានបញ្ជូនមកដល់សាលាដំបូងខេត្តកំពតហើយ ពាក់ពន្ធ័ករណីហឹង្សាលើភរិយា

ខេត្តកំពត : នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ លោក គឹម បញ្ញា បានបញ្ជូនមកដល់សាលាដំបូងខេត្តកំពតរង់ចាំបន្តនិតិវិធី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត បានបង្ហោះលើ facebook របស់លោក ព្រឹកនេះ។
អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា បានប្រើអំពើហិង្សាយ៉ាងធ្ងន់ មកលើភរិយារបស់ខ្លួន តាំងពីកំឡុង ឆ្នាំ២០១៩ បន្ទាប់ពីមានការភ្លើតភ្លើន ស្រីញី ខាងក្រៅ រហូតដល់ប្រើពាក្យសម្ដី ជេរបញ្ចោរ អសីលធម៌ មិនសមជាមនុស្សប្រុស និងមានចំណេះដឹង តួនាទីក្នុងស្ថាប័នរដ្ឋឡើយ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពតបានលើកឡើងថា អំពើហឹង្សារមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សាលើភរិយាកន្លងមក ។


សូមបញ្ជាក់ថា, ការឃាត់ខ្លួន អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា បន្ទាប់ពីភរិយាបានបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីសកម្មភាពការប្រើអំពើហិង្សា ជេរប្រមាថ និងរូបភាព ស្លាកស្នាម ពេញមុខ ដោយសារតែលោកប្ដីប្រើហិង្សាធ្ងន់ធ្ងរ។
ភរិយាបានបង្ហោះថា, នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)
ហេតុដូចនេះ សូមបងប្អូនអ៊ុពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ ។
ព្រឹកនេះតំណាងអយ្យការ កំពុងធ្វើការសាកសួរតាមនីតិវិធី ចំពោះសកម្មភាពដែលបុគ្គលលោកនេះ ប្រើអំពើហិង្សា មានស្ថានទម្ងន់មកលើភរិយា និងជាបទល្មើសជាក់ស្ដែង ដែលគេទទួលស្គាល់ថា អាចតំណាងអយ្យការ នឹងធ្វើការចោទប្រកាន់ ដើម្បីបន្តនីតិវិធី បញ្ជូនឲ្យចៅក្រមស៊ើបសួរ៕

អត្ថបទដែលជាប់ទាក់ទង