Banner KNP Detail Top

ប្លែកមែន! ករណីចោរកម្មនេះ ពិតជាពុំដែលបានជួបប្រទះឡើយ ! ចោរលួចចូលគាស់តូបលក់ដូរចាប់ហួយ១កន្លែង នៅក្នុងផ្សារដងទង់ ដោយលួចគាស់យកតែក្រវិលកំប៉ុងស្រាបៀរ ដើម្បីយករង្វាន់អស់ចំនួន៤១កេស

ប្លែកមែន! ករណីចោរកម្មនេះ ពិតជាពុំដែលបានជួបប្រទះឡើយ ! ចោរលួចចូលគាស់តូបលក់ដូរចាប់ហួយ១កន្លែង នៅក្នុងផ្សារដងទង់ ដោយលួចគាស់យកតែក្រវិលកំប៉ុងស្រាបៀរ ដើម្បីយករង្វាន់អស់ចំនួន៤១កេស

ខេត្តកោះកុង ៖ ករណីចោរកម្មនេះ ពិតជាពុំដែលបានជួបប្រទះឡើយ ព្រោះលោកចោរគាត់ធ្វើសកម្មភាពគាស់យកតែក្រវិលកំប៉ុងណាដែលមានត្រូវរង្វាន់ ហើយក្រវិលកំប៉ុងណាអត់ត្រូវ គាត់បោះចោលនៅទីនោះវិញ។
កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ករណីចោរលួចចូលគាស់តូបលក់ដូរចាប់ហួយ១កន្លែងនៅក្នុងផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ទីរួមខេត្តកោះកុង ដោយលួចគាស់យកតែក្រវិលកំប៉ុងស្រាបៀរ ដើម្បីយករង្វាន់អស់ចំនួន៤១កេស ក្នុងនោះមានក្រវិលស្រាបៀរចំរុះអស់ចំនួន៣៩កេស ភេសជ្ជៈខារ៉ាបាវចំនួន១កេស និងគោជល់ចំនួន១កេស សរុបទាំងអស់ចំនួន៤១កេស។
ធម្មតា នៅក្នុងផ្សារ គឺត្រូវមានកម្លាំងសន្តិសុខយាមជាប្រចាំបន្ថែមលើរបងដែកព័ទ្ធជុំវិញ និងចាក់សោរនៅពេលយប់ ដើម្បីការពារតូបអាជីករទាំងអស់ ហេតុអ្វីទើបមានចោរចូលលួចបាន?។
ម្ចាស់តូបនេះ មានឈ្មោះ ហោ សាលៀង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ពេលនេះ លោកអធិការកំពុងកោះហៅកម្លាំងសន្តិសុខផ្សារមក ធ្វើការស្រាវជ្រាវលើករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង