Banner KNP Detail Top

កុមារាចំនួន២នាក់ ត្រូវបានមន្ទីរ គន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប ធ្វើការឆ្លុះ និងចាប់យកចេញពីបំពង់អាហារ លើកុមារម្នាក់ និងកុមារម្នាក់ទៀត ចាប់យក(ម្ជុល)ចេញក្រពះ បានជោគជ័យ

កុមារាចំនួន២នាក់ ត្រូវបានមន្ទីរ គន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប ធ្វើការឆ្លុះ និងចាប់យកចេញពីបំពង់អាហារ លើកុមារម្នាក់ និងកុមារម្នាក់ទៀត ចាប់យក(ម្ជុល)ចេញក្រពះ បានជោគជ័យ

ខេត្តសៀមរាប ៖ កុមារាចំនួន២នាក់ នៅអំឡុងដើមខែមករា ឆ្នាំ២០២៣នេះ ត្រូវបានគ្រូពេទ្យឯកទេសផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាប បានធ្វើការឆ្លុះ និងចាប់យកចេញពីបំពង់អាហារ លើកុមារម្នាក់ និងកុមារម្នាក់ទៀត ចាប់យក(ម្ជុល)ចេញក្រពះ ។

ករណីទី១ ៖ គឺជាកុមារា អាយុ៣ឆ្នាំ មកពីស្រុកសៀមប៉ាង នៅខេត្តស្ទឹងត្រែង បានចូលមកសម្រាកព្យាបាលនៅអគារសង្គ្រោះបន្ទាន់ទី២ ដោយសារ កុមារារូបនេះបានលេបកាក់ ចូលក្នុងបំពង់អាហារ អស់រយៈពេល ០៣ខែមកហើយ ដោយសារឪពុកម្តាយរបស់កុមារា ពុំមានលទ្ធភាពធ្វើដំណើរមកមន្ទីរពេទ្យ ទើបធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការមកទទួលការព្យាបាល ។
ករណីទី២ ៖ គឺជាកុមារា អាយុ១១ខែ មកពីស្រុកពួក នៅខេត្តសៀមរាប បានចូលមកសម្រាក នៅអគារសង្គ្រោះបន្ទាន់ទី១ ដោយសារកុមារបានលេបម្ជុល ចូលក្នុងក្រពះ រយៈពេល១២ម៉ោង ។
ករណីទាំង២នេះ ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកឆ្លុះក្រពះពោះវៀន ជួយសង្រោះដោយជោគជ័យ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។
សូមជម្រាបថា ជារៀងរាល់ខែមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលពិនិត្យ និងព្យាបាលកុមារជាង៤ម៉ឺននាក់ ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ។ សូមចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផា សម្រាប់កុមារកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង