Banner KNP Detail Top

សម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកជាបណ្ដោះអាសន្នពី បទឆបោក

សម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកជាបណ្ដោះអាសន្នពី បទឆបោក

កំពត៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រោយពិនិត្យសំណុំរឿងចោទប្រកាន់ របស់ តំណាងអយ្យការ និងបានសាកសួររួចរាល់ លោក ភាព សុភា ចៅក្រមស៊ើបសួរសាលា ដំបូងបានចេញដីការបង្គាប់ឱ្យឃុំខ្លួនប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន និងបក្ខពួកចំនួន៨នាក់ជាបណ្ដោះអាសន្នក្នុងពន្ធនាគារ ខេត្តកំពតពីបទឆបោក។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា សមត្ថកិច្ចបាននាំ ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់មកស្នងការដ្ឋាននគរបាលខេត្តដើម្បី សាកសួរពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋស្ដីអំពីករណីឆបោកដែលមានទំហំទឹកប្រាក់ជិត៤០លានដុល្លារ។ ក្រោយបំពេញសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសា សមត្ថកិច្ចក៏បានបញ្ជូនក្រុមជនសង្ស័យទាំង៩នាក់ទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី។ លុះរសៀលថ្ងៃទី២៦ ខែមេសា ក្រោយពិនិត្យ សំណុំរឿងរួចរាល់ អយ្យការអមសាលាដំបូងខេត្តបានសម្រេចចោទ ប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន និងបក្ខពួក ប្រាំបី នាក់ទៀតពីបទឆរបោក រួចបញ្ជូនឱ្យចៅក្រមស៊ើបសួរដំណើរ ការ បន្ត៕

អត្ថបទដែលជាប់ទាក់ទង