Banner KNP Detail Top

ជាងដែកម្នាក់ បានរងរបួសធ្ងន់ ដោយសារឡើង ផ្សារដែកដំបូលផ្ទះ ហើយប៉ះនឹងខ្សែភ្លើងស្រាត

ជាងដែកម្នាក់ បានរងរបួសធ្ងន់ ដោយសារឡើង ផ្សារដែកដំបូលផ្ទះ ហើយប៉ះនឹងខ្សែភ្លើងស្រាត


បន្ទាយមានជ័យៈ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ល្ងាច នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ព្រេម សារ៉ន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ជាជាងផ្សាដែក។ ជាងផ្សាដែកម្នាក់នេះ បានមកផ្សាដែក និងធ្វើតូប លក់អីវ៉ាន់ឱ្យ ឈ្មោះ សារិក ចាន់ថា ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។
បុរសនេះ បានឡើងផ្សាដំបូល ហើយបានលើកដែក ដែលមានប្រវែង ៣ ម៉ែត្រ នៅលើដំបូល មិនប្រយ័ត្ន ក៏ទៅប៉ះនឹងខ្សែភ្លើងស្រាត តង់ស្យុងមធ្យម រត់កាត់ពីខាងលើ បណ្ដាលឱ្យឆ្លងចរន្តភ្លើង ឆក់ ទើរជំពាក់ នៅលើដំបូលតូបមួយសន្ទុះ។ ក្រោយមក ទើបមានបងប្អូនជិតខាង មកជួយសង្គ្រោះ នាំចុះមកក្រោម រួចសាច់ញាតិ ក៏បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯកជន រុងរឿង ស្រុកស្វាយចេក ។ ចំណែកគ្រូពេទ្យ បានប្រាប់គ្រួសារជនរងគ្រោះថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ៕

អត្ថបទដែលជាប់ទាក់ទង