Banner KNP Detail Top

បុរសម្នាក់ មិនដឹងថា មានវិបត្តិអ្វីទេ ប្រទះឃើញបញ្ចប់ជីវិតក្នុងបន្ទប់ជួល បង្កអោយការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

បុរសម្នាក់ មិនដឹងថា មានវិបត្តិអ្វីទេ ប្រទះឃើញបញ្ចប់ជីវិតក្នុងបន្ទប់ជួល បង្កអោយការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ


ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ចំនុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានអោយដឹងថា ជនរងគ្រោះទើបតែមកជួលបន្ទប់ស្នាក់នៅបានជាងមួយសប្ដាហ៍តែប៉ុណ្ណោះ ត្រូវបានគេដឹងថា ជនរងគ្រោះមានបញ្ហាទាក់ទងនិងផ្លូវចិត្តថែមទៀតផង ។
ជនរងគ្រោះឈ្មោះ នុច សំអាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអតីតយុទ្ធជន (ទាហានជើងទឹក)ស្នាក់នៅបន្ទប់ជួលកើតហេតុ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា លុះមកដល់វេលាកើតហេតុ ពួកគាត់ជាអ្នកជួលបន្ទប់ជិតគ្នា មិនឃើញជនរងគ្រោះចេញមកក្រៅដូចសព្វមួយដង ហើយឃើញបន្ទប់បិទភ្លើង ក៏មានការមន្ទិលសង្ស័យរួចហៅគ្នីគ្នាអោយមកអើតមើលតាមបង្អួច ក៏ស្រាប់តែឃើញជនរងគ្រោះចង ក មិនដឹងតាំងពីពេលណានោះទេ ។ បន្ទាប់មកក៏នាំគ្នាធាក់ទ្វារបន្ទប់បើកមើលឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបបង្កអោយការភ្ញាក់ផ្អើលនាំគ្នាឆោឡោ និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ អោយចុះទៅពិនិត្យកន្លែងកើតហេតុតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចង ក ប្រាកដមែន ដោយមិនមានពាក់ព័ន្ធនឹងករណីផ្សេងៗទេ សមត្ថកិច្ចទាក់ទងក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ អោយមកទទួលយកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង