Banner KNP Detail Top

អនុវត្តដីកាតុលាការចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន

អនុវត្តដីកាតុលាការចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះអនុវត្តដីកាតុលាការចាប់ខ្លួនពិរុទ្ធជនម្នាក់ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៥នាទី នៅចំណុចក្រុមទី៣៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងទៀតថា ក្នុងករណីចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៣៦ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ លូន ចាន់រិទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុម៣២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ពិរុទ្ធខាងលើត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង