Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច ស្ថិតនៅចំណុចមុខ វិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ៨ សង្កាត់ស្រះចក

ភ្នំពេញ៖ ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ១៣ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលវត្តភ្នំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់អាយផេត) ស្ថិតនៅចំណុចមុខ វិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទី១-ឈ្មោះ ថោង រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន), ទី២-ឈ្មោះ ទុំ សុចាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តករណី លួច មានស្ថានទម្ងន់ទោស (ឆក់អាយផេត) ពិតប្រាកដមែន។
វត្ថុតាងដកហូតរួមមានៈ ម៉ូតូ១គ្រឿង ម៉ាកScoopyi ពណ៌ស ស៊េរីឆ្នាំ២០១២ ផ្លាកលេខ ភ្នំពេញ1BK- 9213, IPad ពណ៌ប្រផេះ ចំនួន១គ្រឿង។
កម្លាំងនគរបាលអធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូងរាជធានីដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង