បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទ្រព្យសម្បត្តិ
បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទ្រព្យសម្បត្តិ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ១៨ករណី។
ក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១នឹង៣០នាទី នៅចំណុចកន្លែងលេងហ្គេមបាញ់ត្រីផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះយ៉ាន់ សាន់ដេ ហៅឧត្តម សាន់ដេ ហៅកែវ សាន់ដេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅស្នាក់នៅក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទី២-ឈ្មោះបាំង លេងហ៊ួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ៕