Banner KNP Detail Top

ជនសង្ស័យជាឃាតករ ដែលសម្លាប់កាត់ក្បាលនារីម្នាក់ ជាបុគ្គលិកកាស៊ីណូ នៅក្រុងបាវិត ខេត្តស្វាយរៀង សម្លាប់ទាំងអាក្រាតកាយ ត្រូវបានយមរាជផ្តាច់យកជីវិតបាត់ទៅហើយ

ជនសង្ស័យជាឃាតករ ដែលសម្លាប់កាត់ក្បាលនារីម្នាក់ ជាបុគ្គលិកកាស៊ីណូ នៅក្រុងបាវិត ខេត្តស្វាយរៀង សម្លាប់ទាំងអាក្រាតកាយ ត្រូវបានយមរាជផ្តាច់យកជីវិតបាត់ទៅហើយ

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករដែលសម្លាប់កាត់ក្បាលនារីម្នាក់ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង សម្លា.ប់ទាំងអាក្រាតកាយ ត្រូវបានយមរាជផ្តាច់យកជីវិតបាត់ទៅហើយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅពេទ្យរុស្ស៊ី ។
សាកសពឃាតករត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមជម្រាបថា ជនសង្ស័យជាមុខសញ្ញាឃាតករសម្លាប់នារីម្នាក់កាត់ក្បាល នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវនគរបាលខេត្តព្រះវិហារចាប់ខ្លួនបានហើយកាលពីវេលាយប់ថ្ងៃទី២០ មេសា ឆ្នាំ២០២៣ នៅស្រុកឆែប ខេត្តព្រះវិហារ ។
គួររំលឹកថា នារីបុគ្គលិកកាស៊ីណូម្នាក់ ត្រូវជនដៃដល់សម្លាប់ទាំងអាក្រា.តកាយនៅក្រុងបាវិត លោក ឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង ទទួលផែនសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យដែលបានសម្លា.ប់កាត់ក្បាលនារីម្នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ជនសង្ស័យបានរត់គេចខ្លួនមកកាន់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ៕

អត្ថបទដែលជាប់ទាក់ទង